Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិអ៊ុយក្រែន ធ្លា.../ក់់យន្តហោះចម្បាំង F-16 ស្លា.../ប់អាកាសយានិកមានបទពិសោធន៍ម្នាក់

អ៊ុយក្រែន ធ្លា…/ក់់យន្តហោះចម្បាំង F-16 ស្លា…/ប់អាកាសយានិកមានបទពិសោធន៍ម្នាក់

អ៊ុយក្រែន ៖ អ៊ុយក្រែន បានរងការខូចខាតយ៉ាងធ្ងន់ ចំពោះយន្តហោះចម្បាំង F-16 ដែលអ៊ុយក្រែន ទទួលបានពីប្រទេសសម្ព័ន្ធមិត្តដោយ យន្តហោះចម្បាំង F-16 មួយគ្រឿង បានធ្លាក់ ពេលកំពុងប្រតិបត្តិការ ដែលបណ្តា លឲ្យអ្នកបើកយន្តហោះមានបទពិសោធន៍ម្នាក់ បានស្លាប់។

ទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដោយដកស្រង់ប្រភពក្រសួងការពារជាតិអ៊ុយក្រែន ថា យន្តហោះចម្បាំង F-16 មួយគ្រឿង ដែលពួកគេទទួលបានពីប្រទេសសម្ព័ន្ធមិត្ត បានធ្លាក់កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤  បណ្តាលឱ្យស្លាប់អ្នកបើកយន្តហោះជំនាញ នៃកងទ័ពជើងអាកាស។

ប្រភព បន្តថា លោកអូឡេកសេយ៍ មេស្ស (Oleksey Mess) ដែលមានរហស្សនាមថា “Moonfish” បានស្លាប់ បន្ទាប់ពីយន្តហោះ F-16 របស់គាត់ បានធ្លាក់ខណៈពេលដែលកំពុងធ្វើការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសដ៏ធំបំផុតរបស់រុស្ស៊ី។

មូលហេតុនៃការធ្លាក់យន្តហោះ F-16 មិនត្រូវបានបង្ហាញឱ្យដឹងនៅឡើយ ប៉ុន្តែក្រសួងការពារជាតិ មិនជឿថា វាជាលទ្ធផលនៃកំហុសអ្នកបើកយន្តហោះនោះទេ។ ពេលនេះមន្ត្រីជំនាញកំពុងស៊ើបអង្កេត ដើម្បីរកការពិត និងបានអញ្ជើញអ្នកជំនាញអន្តរជាតិ ឱ្យចូលរួមក្នុងការត្រួតពិនិត្យ។

ការបាត់បង់យន្តហោះចម្បាំង F-16 និងការស្លាប់របស់ អូឡេកសេយ៍ មេស្ស ជាការវាយប្រហារយ៉ាងខ្លាំងដល់យោធាអ៊ុយក្រែន ដែលទើបតែទទួលបានកញ្ចប់ដំបូងនៃយន្តហោះគំរូនេះពីប្រទេសសម្ព័ន្ធមិត្ត កាលពីដើមខែ សីហា ។ ទន្ទឹមនឹងនេះដែរ អាកាសយានិករងគ្រោះ គឺជាអ្នកបើកយន្តហោះម្នាក់ ក្នុងចំណោមអ្នកបើកបរមួយចំនួន ដែលបានទទួលការបណ្តុះបណ្តាលដើម្បីហោះហើរ F-16 ។

អ៊ុយក្រែន បានរង់ចាំយូរមកហើយក្នុងការទទួលយន្តហោះ F-16 ពីលោកខាងលិច ចាប់តាំងពីសង្គ្រាមផ្ទុះឡើង F-16 ឲ្យអ៊ុយក្រែន នៅខែសីហា ឆ្នាំ២០២៣។ អ្នកបើកយន្តហោះអ៊ុយក្រែនមួយចំនួន ត្រូវបានតម្រូវឱ្យបញ្ចប់វគ្គសិក្សា រយៈពេលប្រាំមួយខែ ដើម្បីហ្វឹកហាត់ហោះហើរយន្តហោះ៕

RELATED ARTICLES