Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិធ្លា.../ក់ឧទ្ធម្ភាគចក្រនៅរុស្ស៉ី

ធ្លា…/ក់ឧទ្ធម្ភាគចក្រនៅរុស្ស៉ី

ប្រទេសរុស្ស៉ី ៖ ប្រទេសរុស្ស៊ី បានរកឃើញបំណែកនៃឧទ្ធម្ភាគចក្រដែលបានបាត់ខ្លួន ជាមួយអ្នកដំណើរ និងយានិក ២២នាក់ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ដែលឧទ្ធម្ភាគចក្រនេះ បានធ្លាក់នៅលើភ្នំមួយ ហើយគ្មានអ្នកនៅរស់ទេ។

នៅថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងស្ថានការណ៍គ្រាអាសន្ន នៃប្រទេសរុស្ស៊ី បានបង្ហើបឱ្យដឹងថា អាជ្ញាធរបានរកឃើញបំណែកនៃឧទ្ធម្ភាគចក្រ Mi-8T ដែលបានបាត់ខ្លួននៅតំបន់ហ្វាអ៊ីស (Far East) ជា មួយនឹងអ្នកដំណើរ និងយានិក ចំនួន ២២នាក់ កាលពីថ្ងៃសៅរ៍ ទី៣១ ខែសីហា  ដោយគ្មាននរណាម្នាក់នៅរស់។

ឧទ្ធម្ភាគចក្រ បានបាត់ពីអេក្រង់រ៉ាដា ហើយក្រុមយានិក មិនអាចទាក់ទងបានទេ នៅម៉ោងប្រហែល ៤និង១៥នាទីរសៀល ថ្ងៃសៅរ៍ ទី៣១ ខែសីហា ម៉ោងក្នុងស្រុក ភ្លាមៗបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានក្បែរភ្នំភ្លើង វ៉ាសកាសេត (Vashkashet) ក្នុងឧបទ្វីបកាមឆាតកា (Kamchatka) អ្នកនៅលើយន្តហោះ មានសមាជិកយានិក ៣នាក់ និងអ្នកដំណើរ ១៩នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរ។

អ្នកជំនាញជាង ៦០នាក់ ត្រូវបានបញ្ជូនឱ្យចូលរួមក្នុងការស្វែងរក រួមជាមួយកងកម្លាំង ១៥អង្គភាព ហើយការ ស្វែងរក មានការលំបាក ដោយសារខ្យល់ព្យុះ ភ្លៀងនិងអ័ព្ទ ប៉ុន្តែនៅទីបំផុត ពួកគេបានរកឃើញបំណែកនៃឧទ្ធម្ភាគចក្រ នៅលើភ្នំមួយ។

ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីម្នាក់ មកពីក្រសួងស្ថានការណ៍គ្រាអាសន្នថា ឧទ្ធម្ភាគចក្រនេះ បានធ្លាក់នៅលើភ្នំមួយ។ ការស៊ើបអង្កេតបឋម បង្ហាញថា មូលហេតុគឺជាកំហុសរបស់សមាជិកយានិក និងការធ្វើដំណើរក្នុងលក្ខខណ្ឌអាកាសធាតុអាក្រក់ ទាំងអ័ព្ទនិងភ្លៀង ។

មកទល់ពេលនេះ សាកសពចំនួន ១៧នាក់ ត្រូវបានរកឃើញ ខណៈការិយាល័យស៊ើបអង្កេតដឹកជញ្ជូនក្នុងតំបន់កាមឆាតកា កំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ៕

RELATED ARTICLES