Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិទូកដឹកជនភៀ.../សខ្លួន លិ.../ចក្នុងសមុទ្រ

ទូកដឹកជនភៀ…/សខ្លួន លិ…/ចក្នុងសមុទ្រ

បារាំង ៖ ទូក ១គ្រឿង ដឹកជនចំណាកស្រុកភៀសខ្លួន បានក្រឡាប់លិច ពេលឆ្លងកាត់ច្រកសមុទ្រអង់គ្លេស នៅឆ្នេរសមុទ្រ នៃប្រទេសបារាំង បណ្តាលឲ្យមនុស្សស្លាប់ ១២នាក់ ក្នុងនោះមានកុមារ និងស្ត្រីមានផ្ទៃពោះផងដែរ។ ក្រុមអ្នកជួយសង្គ្រោះ បានជួយសង្គ្រោះមនុស្សជាង ៥០នាក់ ដែលជិះលើទូកកើតហេតុ។

តាមប្រភព  BBC បានរាយការណ៍ថា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ មន្ត្រីឆ្មាំសមុទ្របារាំងម្នាក់ បានបង្ហើប ឱ្យដឹងថា បានទៅជួយទូកដែលដឹកជនភៀសខ្លួន ឆ្លងកាត់ច្រកសមុទ្រអង់គ្លេស នៅឆ្នេរសមុទ្រ ខែបគ្រីស-នេស៍ (Cape Gris-Nes) ជិតទីក្រុងបូឡូញ-សួរ-មែរ ( Bologne-sur-Mer) ប្រទេសបារាំង ជាកន្លែងដែលជនចំណាកស្រុកចំនួន ១២នាក់ ត្រូវបានគេរកឃើញថាបានស្លាប់ ក្នុងនោះមានកុមារ ៦នាក់ និងស្ត្រីមានផ្ទៃពោះ ១នាក់។ ក្រៅពីនេះ ជនចំណាកស្រុកជាង ៥០នាក់ អាចជួយសង្គ្រោះបាន ក្នុងនោះមាន ២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

មន្ត្រីសង្គ្រោះ បានឲ្យដឹងថា ទូកនោះ ពោរពេញដោយជនចំណាកស្រុក ប៉ុន្តែមានមនុស្សតិចជាង៨នាក់ នៅលើទូក បានពាក់អាវពោងការពារ។ ជាងនេះទៅទៀត បាតទូក ក៏ស្ថិតក្នុងស្ថានភាពខូចខាតផងដែរ។

លោក ហ្គូរិច ឡឺប្រាស៍ (Gurich Le Bras) អាជ្ញាធរក្នុងតំបន់ បាននិយាយ ជនចំណាកស្រុកទាំងនេះ ត្រូវបានគេជឿថា បានឆ្លងប្រទេសអេរីទ្រា ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់អាចបញ្ជាក់បានច្បាស់លាស់នៅ ឡើយទេ។

ប្រភពព័ត៌មាន បានបញ្ជាក់ដូច្នេះ ទូកកើតហេតុ ត្រូវបានគេជឿថា ជារបស់ក្រុមរត់ពន្ធមនុស្សពីប្រទេសស៊ីរី ដែលសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត។ សោកនាដកម្មនេះ គឺជាគ្រោះមហន្តរាយដែនសមុទ្រ ប្រចាំឆ្នាំ។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ របស់អង្គការសហប្រជាជាតិបានលាតត្រដាងថា ទូកជនចំណាកស្រុក ជារឿយៗក្រឡាប់លិច ពេលកំពុងឆ្លងកាត់ច្រកសមុទ្រអង់គ្លេស។ ជាក់ស្តែង ក្នុងឆ្នាំនេះ មនុស្សជាង ៣០នាក់ បានស្លាប់ ដែលជាតួលេខខ្ពស់បំផុតក្នុងមួយឆ្នាំ ចាប់តាំងពីឆ្នាំ២០២១ នៅពេលដែលមនុស្ស ៤៥នាក់ បានស្លាប់ ចំ ពេលមានការអំពាវនាវឱ្យចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ទទួលស្គាល់សន្ធិសញ្ញាអន្តោប្រវេសន៍ គ្រប់គ្រងការឆ្លងកាត់ទូកតូចៗ និងទប់ស្កាត់ការរត់ពន្ធខុសច្បាប់ និងឧក្រិដ្ឋកម្មជួញដូរមនុស្សឆ្លងដែន៕ ខៀវទុំ

RELATED ARTICLES