Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិយន្តហោះដឹកអ្នកដំណើរឥណ្ឌូនេស៊ី រអិ.../លធ្លា.../ក់ផ្លូវរត់ ខូចខាតធ្ង.../ន់

យន្តហោះដឹកអ្នកដំណើរឥណ្ឌូនេស៊ី រអិ…/លធ្លា…/ក់ផ្លូវរត់ ខូចខាតធ្ង…/ន់

ឥណ្ឌូនេស៊ី ៖ យន្តហោះដឹកអ្នកដំណើរធុនតូច មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី បានជួបឧបទ្ទវហេតុរអិលធ្លាក់ពីលើផ្លូវរត់ បណ្តាលឱ្យខូចខាត ហើយភ្លាមៗនោះ អ្នកដំណើរ និងយានិកសរុប ៤២នាក់ ត្រូវបានជម្លៀសចេញពីយន្តហោះដោយសុវត្ថិភាព។

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ មានឧបទ្ទវហេតុយន្តហោះធុនតូច របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី ទ្រីហ្គាណា អ៊ែរ (Trigana Air) រអិលធ្លាក់ពីលើផ្លូវរត់ នៅអាកាសយានដ្ឋាន កាមម៉ានុប សេរុយ (Kamanup Serui) ក្នុងខេត្តប៉ាពួ (Papua) នៃប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីយន្តហោះ រៀបនឹងហោះហើរ។ ក្រោយកើត ហេតុ  អ្នកដំណើរ និងយានិកទាំងអស់ ត្រូវបានជម្លៀសចេញពីយន្តហោះដោយសុវត្ថិភាព ហើយមិនទាន់មានរបាយការណ៍ពីរបួសឬស្លាប់ណាមួយឡើយ។

លោក អៀរវ៉ាន រ៉ូឆេនឌី (Irvan Rochendi) មន្ត្រីក្រុមហ៊ុន Trigana Air បាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោង ៨និង៣៥នាទីព្រឹក ម៉ោងក្នុងស្រុក។ យន្តហោះនេះ បានដឹកអ្នកដំណើរ ចំនួន ៤២នាក់ រួមទាំងទារកម្នាក់ និងសមាជិកយានិក ៦នាក់ ហើយហៀបនឹងហោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ សេនតានី (Sentani) នៅទីក្រុងចាយ៉ាពូរ៉ា(Jayapura) ។

លោក ខែប ឡាលូ យូស៊ីណា (Capt Lalu Unisa) នាយកផ្នែកសុវត្ថិភាព និងគុណភាពអាកាសចរណ៍ បាននិយាយថា យន្តហោះនេះ ត្រូវបានគេនិយាយថា នៅខាងក្រៅតំបន់ព្រលានយន្តហោះ បានរអិលធ្លាក់ផ្លូវ ប្រ ហែល២០ម៉ែត្រ ពីចំហៀងខាងឆ្វេងនៃផ្លូវរត់ទៅត្បូង ហើយមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយទេ ។ លោកបានបន្ថែមថា ឧបទ្ទវហេតុនេះ បានបណ្តា លឲ្យខូចខាតយន្តហោះយ៉ាងធ្ងន់ ហើយក្រុមហ៊ុនអាកាសចរណ៍ នៅតែរង់ចាំព័ត៌មានពីអ្នកបើកយន្តហោះ អំពីមូលហេតុដែលយន្តហោះបង្កឱ្យមានការរអិលធ្លាក់ផ្លូវ៕

RELATED ARTICLES