Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិ ព្យុះ.../យ៉ាហ្គិ និងទឹកជំ.../នន់នៅវៀតណាម ចំនួនអ្នកស្លា.../ប់ កើ.../នដល់ ១៩៩នាក់

 ព្យុះ…/យ៉ាហ្គិ និងទឹកជំ…/នន់នៅវៀតណាម ចំនួនអ្នកស្លា…/ប់ កើ…/នដល់ ១៩៩នាក់

ហាណួយ (វៀតណាម) ៖ ប្រទេសវៀតណាម កំពុងដោះស្រាយការខូចខាតដែលបណ្តាលមកពីព្យុះទីហ្វុង យ៉ាហ្គិ (Yagi) ដោយរដ្ឋធានីហាណូយ នៅតែទឹកជន់លិច ទន្ទឹមនឹងនេះ ចំនួនអ្នកស្លាប់ បានកើនដល់ជិត ២០០នាក់។

នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ចំនួនអ្នកស្លាប់ដោយសារឥទ្ធិពលនៃព្យុះទីហ្វុង យ៉ាហ្គិ ក្នុងប្រទេសវៀតណាម យ៉ាងតិចមានមនុស្ស ១៩៩នាក់ បានស្លាប់ និងជាង ១២៨នាក់ទៀត កំពុងបាត់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន VNExpress ខណៈដែលអាជ្ញាធរប្រញាប់ប្រញាល់ដោះស្រាយផលប៉ះពាល់ទឹកជំនន់ និងការបាក់ដី នៅតំបន់ជាច្រើន នាភាគខាងជើងនៃប្រទេសវៀតណាម។

នៅរដ្ឋធានីហាណូយ កំពុងប្រឈមមុខនឹងទឹកជំនន់ដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាង ២០ឆ្នាំ បន្ទាប់ពីទឹកនៅក្នុងទន្លេក្រហម បានហក់ឡើងហៀរច្រាំងទន្លេ កាលពីថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ ជម្លៀសខ្លួនចេញពីផ្ទះសម្បែង នៅតំបន់ខ្លះមានទឹកជំនន់កម្រិតជង្គង់។ ប៉ុន្តែតំបន់ខ្លះត្រូវបានជន់លិចរហូតដល់ក ហើយប្រព័ន្ធភ្លើង និងទឹក ត្រូវបានកាត់ផ្តាច់ កាលពីថ្ងៃទី១១ ខែកញ្ញា ។

យ៉ាហ្គិ គឺជាព្យុះទីហ្វុងដ៏ខ្លាំងបំផុតដែលបានវាយលុកប្រទេសវៀតណាម ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ វាបានវាយប្រហារឆ្នេរសមុទ្រភាគខាងជើង នៃប្រទេស កាលពីថ្ងៃទី០៧ ខែកញ្ញា ជាមួយនឹងខ្យល់បក់ក្នុងល្បឿន ១៤៩គីឡូម៉ែត្រ ក្នុងមួយម៉ោង មុនពេលចុះខ្សោយទៅជាព្យុះភ្លៀង កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែឥទ្ធិពលរបស់វា នៅតែខ្លាំង បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការបាក់ដីនៅតំបន់ជាច្រើន។

បុគ្គលិកសង្គ្រោះរាប់រយនាក់ បានធ្វើការពេញមួយថ្ងៃទី១១ ខែកញ្ញា ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ប៉ុន្តែរហូតដល់ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា អ្នកភូមិចំនួន ៥៣នាក់ នៅតែបាត់ខ្លួន លើសពីនេះ ពួកគេបានរកឃើញសាកសពចំនួន ៧នាក់ទៀត ដែលនាំឱ្យចំនួនជនរងគ្រោះក្នុងឧបទ្ទវហេតុនេះ កើនឡើងដល់ ១៩៩នាក់។

កាលពីថ្ងៃទី០៩ ខែកញ្ញា ស្ពានផុងចូវ (Phong Chau) ដែលជាស្ពានឆ្លងកាត់ទន្លេក្រហម ក្នុងខេត្តភូ ថូ (Phu Tho) អាយុ ៣០ឆ្នាំ បានបាក់ បណ្តាលឲ្យរថយន្ត ១០គ្រឿង និងម៉ូតូ ២គ្រឿងធ្លាក់ចូលទឹកទន្លេ និងមានមនុស្សស្លាប់រាប់សិបនាក់។ ជាមួយគ្នានេះដែរ នៅក្នុងខេត្ត កៅបាង (Kao Bang) រថយន្តក្រុងដឹកអ្នកដំណើរ ចំនួន ២០នាក់ ត្រូវបានរអិលបាក់ដី ធ្លាក់ចូលទៅក្នុងទឹក ជោគវាសនារបស់អ្នកដំណើរ នៅមិនទាន់ដឹងនៅឡើយទេ។ក្រសួងការបរទេសអូស្ត្រាលី បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ថានឹងផ្តល់ជំនួយមនុស្សធម៌ ផ្គត់ផ្គង់សង្គ្រោះបន្ទាន់ និងសេវាកម្មសំខាន់ៗផ្សេងទៀត សរុបចំនួន ២លានដុល្លារអាមេរិក ទៅឲ្យប្រទេសវៀតណាម ៕

RELATED ARTICLES