Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិគណៈរដ្ឋមន្ត្រីលោកស្រីនាយករដ្ឋមន្ត្រីថ្មី ឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ ងាយរងគ្រោះ

គណៈរដ្ឋមន្ត្រីលោកស្រីនាយករដ្ឋមន្ត្រីថ្មី ឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ ងាយរងគ្រោះ

បាងកក (ថៃ) ៖ គណៈរដ្ឋមន្ត្រីថ្មី ដឹកនាំដោយលោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត់ ក្នុងកិច្ចប្រជុំលើកដំបូង បានផ្តល់ភ្លើងខៀវសម្រាប់កញ្ចប់ថវិកា ១៤៥, ៥៥២លានបាត ដើម្បីចែកចាយជាសាច់ប្រាក់ដល់ក្រុមប្រជាពលរដ្ឋងាយរងគ្រោះ អ្នកកាន់ប័ណ្ណក្រីក្រ និងជនពិការ ចំនួន ១៤, ៥៥លាននាក់ ក្នុងម្នាក់ៗ ចំនួន ១០ ០០០ បាត និងសម្រាប់ជំរុញសេដ្ឋកិច្ចជាតិ ។ ថវិកាជំនួយនេះ នឹងចាប់ផ្តើមផ្ទេរប្រាក់ចូលគណនី របស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងរយៈពេល ៤ថ្ងៃ គឺនៅថ្ងៃទី២៥, ២៦, ២៧ និង ៣០ ខែកញ្ញា ឆ្នាំ២០២៤ ។ ប៉ុន្តែរដ្ឋាភិបាល នឹងធ្វើការផ្ទេរម្តងទៀត នៅថ្ងៃទី២២ ខែតុលា ថ្ងៃទី២២ ខែវិច្ឆិកា និងថ្ងៃទី២២ ខែធ្នូ មុននឹងបញ្ចប់ការចែកចាយប្រាក់ ជុំទី១ ដោយបញ្ជាក់ថា ដំណាក់កាលទី២ នឹងផ្តល់ជូនមនុស្ស ៣៦លាននាក់ ដែលបានចុះឈ្មោះក្នុង “កម្មវិធីរដ្ឋាភិ បាល” នឹងទទួលបានប្រាក់ពិតប្រាកដ គ្រាន់តែរង់ចាំគណៈកម្មាធិការជំរុញសេដ្ឋកិច្ច ដែលមាននាយករដ្ឋមន្ត្រី ជាអធិបតី ក្នុងការពិចារណាឱ្យបានត្រឹមត្រូវ តាមនីតិវិធី។

បន្ទាប់ពីសាធារណជន បានទន្ទឹងរង់ចាំរាប់ម៉ឺននាក់ ពីគោលនយោបាយឌីជីថល ដ៏ល្បី ដែលជាជម្រើសដ៏ល្អរបស់រដ្ឋាភិបាល សម្រាប់ការជំរុញសេដ្ឋកិច្ច អស់រយៈពេលជាច្រើនឆ្នាំ ថ្មីៗនេះ ក្រុមប្រជាពលរដ្ឋដែលងាយរងគ្រោះ បានអបអរសាទរចំពោះមុខមិត្តភក្តិរបស់ពួកគេ បន្ទាប់ពីគណៈរដ្ឋមន្ត្រី បានអនុម័តថវិកាចំនួន ១៤៥ ៥៥២ លានបាត ដើម្បីចែកចាយសាច់ប្រាក់ ជូនក្រុមប្រជាពលរដ្ឋងាយរងគ្រោះ អ្នកកាន់ប័ណ្ណក្រីក្រ និងជនពិការ។

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាល លោក ភិឆ័យ ឈុនហាវ៉ាជិរ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងហិរញ្ញវត្ថុ បានប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានសម្រេច ចិត្តអនុម័តលើគម្រោងជំរុញសេដ្ឋកិច្ច ឆ្នាំ២០២៤ តាមរយៈការផ្តល់ជូនសាច់ប្រាក់ដល់ក្រុមប្រជាពលរដ្ឋងាយរងគ្រោះ អ្នកកាន់ប័ណ្ណក្រីក្រ និងជនពិការចំនួន ១៤,៥៥លាននាក់ ក្នុងម្នាក់ៗ ចំនួន ១០ ០០០បាត ជាមួយនឹងថវិកាដែលបានអនុម័ត ចំនួន ១៤៥,៥៥២លានបាត។

លោកជុឡាផាន់ អាម៉នវិវ៉ាត  អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការទូទាត់ថវិកាសម្រាប់ក្រុមមនុស្សខាងលើ នឹងទទួលបានការផ្ទេរប្រាក់ចំនួន ១០ ០០០បាត ចូលទៅក្នុងគណនីរបស់ពួកគេ ហើយការបញ្ចូលទឹកប្រាក់តាមគណនីឌីជីថល ដំណាក់កាលទី២ នឹងបន្ត សម្រាប់អ្នកដែលបានចុះឈ្មោះរួចហើយ នឹងទទួលបានប្រាក់ ១០ ០០០បាតផងដែរដែរ៕

RELATED ARTICLES