Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិទាហានអ៊ីស្រាអែល ពង្រឹងកម្លាំ.../ងនៅភាគខាងជើង ក្រោយមានការបំ.../ផ្ទុះចុងក្រោយនៅលីបង់

ទាហានអ៊ីស្រាអែល ពង្រឹងកម្លាំ…/ងនៅភាគខាងជើង ក្រោយមានការបំ…/ផ្ទុះចុងក្រោយនៅលីបង់

អ៊ីស្រាអែល ៖ ទាហានអ៊ីស្រាអែល បានចាប់ផ្តើមពង្រឹងកម្លាំងរបស់ខ្លួន នៅក្នុងតំបន់ភាគខាងជើងនៃប្រទេស ស្របពេលចំនួនអ្នកស្លាប់ក្នុងការបំផ្ទុះលើកចុងក្រោយបង្អស់នៅលីបង់ បានកើនឡើងដល់២០នាក់។

ទីភ្នាក់ងារព័ត៌មាន BBC រាយការណ៍ថា កងពលលេខ៩៨ នៃកងទ័ពអ៊ីស្រាអែល បានផ្លាស់ទីពីហ្គាហ្សា ទៅឈរជើងនៅតំបន់ភាគខាងជើងនៃប្រទេស នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ធ្វើឱ្យតំបន់ព្រំដែនភាគខាងជើង ដែលដើមឡើយមានអង្គភាពកងទ័ពតែមួយឈរជើង គឺកងពលលេខ៣៦ មានកម្លាំងកើនឡើងគួរឱ្យកត់ សម្គាល់។

ចំណាត់ការចុងក្រោយរបស់អ៊ីស្រាអែល កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោកយ៉ាអាវ ហ្គាល្លែន (Yoav Gallant) បានប្រកាសថា អ៊ីស្រាអែល កំពុងចាប់ផ្តើមដំណាក់កាលថ្មីនៃសង្រ្គាម ដោយផ្លាស់ទីទៅតំបន់ភាគខាងជើង តាមរយៈការផ្ទេរធនធាន និងបុគ្គលិក។

សម្ដីរបស់លោកហ្គាល្លែន បញ្ជាក់ថា អ៊ីស្រាអែល កំពុងបង្វែរការចាប់អារម្មណ៍ទៅលើក្រុមហេសបូលឡាហ៍ និងជម្លោះនៅតាមព្រំដែនភាគខាងជើងនៃប្រទេស ដែលទាក់ទងលីបង់ ដោយការបាញ់អាវុធ ជាការឆ្លើយតបក្នុងរយៈពេលប៉ុន្មានខែ កន្លងមកនេះ។ ជាលទ្ធផល ជនជាតិអ៊ីស្រាអែល ជាង ៦០ ០០០ នាក់ នៅភាគខាងជើង ត្រូវបានផ្លាស់ទីលំនៅ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនហ្សាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយនៅក្នុងវីដេអូខ្លី រយៈពេល ១០វិនាទី ដែលបានចេញផ្សាយនៅលើបណ្តាញសង្គម X ថា “យើងនឹងប្រគល់អ្នកភូមិវិញដោយសុវត្ថិភាព ទៅកាន់ផ្ទះរបស់ពួកគេ នៅភាគខាងជើង ហើយយើងនឹងធ្វើបែបនេះ»។

តាមប្រភពព័ត៌មានថា ចំនួនអ្នកស្លាប់ដោយសារឧបទ្ទវហេតុការបំផ្ទុះនៅទូទាំងប្រទេសលីបង់កាលពីថ្ងៃពុធ បានកើនឡើងដល់យ៉ាងតិច ២០នាក់ នេះបើយោងតាមក្រសួងការពារជាតិលីបង់ ហើយមនុស្សយ៉ាងតិច ៤៥០នាក់ បានរងរបួស។

ការផ្ទុះចុងក្រោយបង្អស់ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីក្រុមហេសបូលឡាហ៍ មានការផ្ទុះនៅទូទាំងប្រទេស ជាពិសេសនៅទីក្រុងបេរូត បានបណ្តាលឱ្យមនុស្សស្លាប់ ចំនួន ១២នាក់ រួមទាំងកុមារ ២នាក់ និងរបួសជាង ២៨០០នាក់។ ក្រុមហេសបូលឡាហ៍ (Hezbollah) និងលីបង់ បានចោទប្រកាន់អ៊ីស្រាអែល នៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែរដ្ឋាភិបាលជ្វីហ្វ នៅស្ងៀម។

រហូតមកដល់ពេលនេះ គ្មានភាគីណាចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែសំ ណល់ការផ្ទុះ បង្ហាញថា វាមានយីហោ “Icom” ដែលជាក្រុមហ៊ុនជប៉ុន ខណៈ Reuters រាយការណ៍ដោយដកស្រង់ការលាតត្រដាងនៃប្រភពព័ត៌មានថា ក្រុមហេសបូលឡាហ៍ បានទិញគ្រាប់ដែលបានផ្ទុះនេះ កាលពីប្រាំខែមុន៕

RELATED ARTICLES