Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិបន្ទាប់ពីព្យុះហេឡែន សម្លា---/ប់មនុស្ស ២២៥នាក់ អាជ្ញាធររដ្ឋផ្លរីដា ប្រកាសអាស.../ន្នព្យុះ.../ថ្មី មីលតុន

បន្ទាប់ពីព្យុះហេឡែន សម្លា—/ប់មនុស្ស ២២៥នាក់ អាជ្ញាធររដ្ឋផ្លរីដា ប្រកាសអាស…/ន្នព្យុះ…/ថ្មី មីលតុន

រដ្ឋផ្លរីដា (អាមេរិក) ៖ អាជ្ញាធររដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិក បានប្រកាសអាសន្ននូវព្យុះថ្មីមួយ ដែលមានកម្លាំងខ្លាំង និងធ្វើឲ្យមានអ្នកស្លាប់បន្ថែមលើការបំផ្លិចបំផ្លាញពីព្យុះហឺរីកែន ហេឡែន (Helene) ដែលបានបណ្តាលឲ្យមនុស្ស ២២៥នាក់ស្លាប់ នៅក្នុងរដ្ឋចំនួនប្រាំមួយ។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ថា  អាជ្ញាធររដ្ឋផ្លរីដា (Florida) បានប្រកាសអាសន្ននៅតំបន់មួយចំនួន បន្ទាប់ពីការព្យាករណ៍អាកាសធាតុ បានព្រមានថា ព្យុះត្រូពិកថ្មីមួយ នឹងកើតឡើងទៅជាខ្យល់ព្យុះ ហើយបោកបក់លើរដ្ឋនេះ ដែលទើបតែទទួលបានការខូចខាតយ៉ាងធ្ងន់ពីព្យុះហឺរីកែន ហេឡេន ដែលបានវាយប្រហារកាលពីសប្តាហ៍មុន។

មជ្ឈមណ្ឌល NHC នៃសហរដ្ឋអាមេរិក បានព្រមានថា ព្យុះត្រូពិក “មីលតុន” (Milton) ពេលនេះកំពុងធ្វើដំ ណើរឆ្ពោះទៅកាន់ឆ្នេរសមុទ្រម៉ិកស៊ិក ហើយនឹងអាចវាយប្រហារនៅតំបន់ខ្លះ នៅតាមបណ្តោយឆ្នេរភាគខាងលិចនៃរដ្ឋផ្លរីដា (Florida) នៅពាក់កណ្តាលសប្តាហ៍នេះ។ កាលពីថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០២៤ ល្បឿនខ្យល់អតិបរមា របស់ព្យុះមីលតុន គឺ ៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។

NHC រំពឹងថា រដ្ឋផ្លរីដា នឹងមានភ្លៀងធ្លាក់ ដល់ថ្ងៃចន្ទ ហើយអាចមានខ្យល់ខ្លាំងបន្ថែមទៀត ពីថ្ងៃអង្គារ ដល់យប់ថ្ងៃពុធ ដែលអាចបង្កឲ្យមានហានិភ័យនៃទឹកជំនន់ភ្លាមៗ ហើយទឹកនៅទន្លេបានហៀរច្រាំងទន្លេ តំបន់ឆ្នេរខាងលិច។

ការមកដល់របស់ព្យុះមីលតុន (Milton) កើតឡើងត្រឹមតែ ១០ថ្ងៃ បន្ទាប់ពីព្យុះហឺរីកែន  ហេឡែន (Hurricane Helene) បានវាយប្រហាររដ្ឋចំនួន៦ នៅភាគខាងកើតសហរដ្ឋអាមេរិក។ មកទល់ពេលនេះ មនុស្សយ៉ាងតិច ២២៥នាក់ បានស្លាប់ និងរាប់រយនាក់ទៀត កំពុងបាត់ខ្លួន បង្កឱ្យមានការខូចខាតយ៉ាងខ្លាំងនៅផ្លូវដែលវាធ្វើ ដំណើរឆ្លងកាត់ ធ្វើឱ្យវាក្លាយជាព្យុះដ៏អាក្រក់បំផុតចាប់តាំងពីព្យុះសង្ឃរា កាទ្រីណា (Katrina) ក្នុងឆ្នាំ២០០៥។អភិបាលរដ្ឋផ្លរីដា លោក រ៉ុន ដេសានទីស (Ron DeSantis) បានប្រកាសអាសន្នសម្រាប់ ៣៥ស្រុក ហើយបាននិយាយថា គាត់កំពុងរៀបចំដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត មុនពេលព្យុះមីលតុន (Milton) មកដល់ បន្ទាប់ពីព្យុះហេឡែន (Helene) បានសម្លាប់មនុស្ស ១៤នាក់ នៅក្នុងរដ្ឋផ្លរីដា  (Florida)៕

RELATED ARTICLES