Thursday, October 24, 2024
Homeព័ត៌មានអន្តរជាតិ ធ្លា.../ក់យន្តហោះនៅស៊ូដង់ ស្លា.../ប់៥នាក់

 ធ្លា…/ក់យន្តហោះនៅស៊ូដង់ ស្លា…/ប់៥នាក់

ស៊ូដង់ ៖ យន្តហោះដឹកអ្នកដំណើរ ១គ្រឿង បានធ្លាក់នៅក្នុងប្រទេសស៊ូដង់ ដែលនៅតែស្ថិតក្នុងស្ថានភាពនៃសង្គ្រាមស៊ីវិល ហើយគេជឿថា យានិក ៥នាក់ បានស្លាប់ រួមទាំងពីឡុតជនជាតិរុស្ស៊ី ពីរនាក់។

តាមប្រភពព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ថា នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ស្ថានទូតរុស្ស៊ី ប្រចាំប្រទេសស៊ូដង់ បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតរបាយការណ៍ដែលថា យន្ត ហោះដឹកជញ្ជូន មួយគ្រឿង ជាមួយពីឡុតរុស្ស៊ី ត្រូវបានបាញ់ទម្លាក់នៅតំបន់ ដារហ្វួរ (Darfur) សមរភូមិដ៏សំខាន់នៅក្នុងសង្គ្រាមស៊ីវិលរវាងកងទ័ពរុស្ស៊ី ជាមួយនឹងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលបានប្រយុទ្ធដើម្បីគ្រប់គ្រងទឹកដីនេះ អស់រយៈពេល ១៨ខែ។

រហូតមកដល់ពេលនេះ មិនទាន់ដឹងព័ត៌មានលម្អិតអំពីការធ្លាក់យន្តហោះនោះទេ ហើយបេសកកម្មរបស់វា នៅតែមិនច្បាស់លាស់។

ប្រព័ន្ធផ្សព្វផ្សាយស៊ូដង់ បានរាយការណ៍ថា យន្តហោះនេះ ត្រូវបានគេកំណត់អត្តសញ្ញាណថាជា Ilyushin Il-76 ដែលផលិតដោយរុស្ស៊ី។ យន្តហោះនេះ កំពុងបំពេញបេសកកម្មដឹកជញ្ជូនសម្ភារៈបរិក្ខារពេទ្យ ទៅកាន់ទីក្រុង អែល-ហ្វាសឺរ (El-Fasher) ដែលគ្រប់គ្រងដោយរដ្ឋាភិបាលដោយយោធា។ ប៉ុន្តែ RSF បានអះអាងកាលពីថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ ថា ពួកគេបានបាញ់ទម្លាក់យន្តហោះដែលផលិតដោយរុស្ស៊ី។  ទោះជាយ៉ាងណា RSF បាននិយាយថា យន្តហោះនោះ ម៉ូដែល “Antonov” មិនមែនជា “Ilyushin” ទេ។

ស្ថានទូតរុស្ស៊ី នៅទីក្រុង ខារទូម (Khartoum) ប្រទេសស៊ូដង់ បាននិយាយថា ខ្លួនកំពុងសម្របសម្រួលជា មួយរដ្ឋាភិបាលយោធារបស់ប្រទេសស៊ូដង់ ដើម្បីប្រមូលព័ត៌មានអំពីការធ្លាក់ និងព័ត៌មានអំពីយានិកនៅលើយន្តហោះ។

គេហទំព័រព័ត៌មាន Sudan Tribune ដែលជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសស៊ូដង់ បានរាយការណ៍ថា យានិកទាំងអស់ ក្នុងនោះមានជនជាតិស៊ូដង់ ៣នាក់ និងរុស្ស៉ី ២នាក់ បានស្លាប់ បន្ទាប់ពីយន្តហោះបានធ្លាក់នៅក្នុងតំបន់ ម៉ាលហា (Malha) នៅជិតព្រំដែនប្រទេសឆាដ ពេលធ្វើដំណើរទៅកាន់ទីក្រុងអែល-ហ្វាសឺរ  ដែលជាទីក្រុងតែមួយគត់នៅតំបន់ភាគខាងលិចនៃដារហ្វួរ (Darfur) គ្រប់គ្រងដោយកងទ័ពរដ្ឋាភិបាល ។ ជាមួយគ្នានេះដែរ RSF បានបញ្ចេញវីដេអូឃ្លីបមួយ បង្ហាញពីទីតាំងធ្លាក់យន្តហោះ និងបង្ហាញនូវអ្វីដែលមើលទៅដូចជាឯកសារអត្តសញ្ញាណផ្សេងៗ រួមទាំងលិខិតឆ្លងដែនសញ្ជាតិរុស្ស៊ី កាតបុគ្គលិក ពីអាកាសយានដ្ឋាន ម៉ាណាស (Manas) នៅកៀរគីស្ថាន និងប័ណ្ណបើកបរអាហ្វ្រិកខាងត្បូង ចំនួនពីរ ដែលផុតកំណត់។

ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍ថា ការស្រាវជ្រាវបឋម បង្ហាញថា ពីឡុតនេះ ប្រហែលជាបានបញ្ចប់ការសិក្សាពីសាលាយោធារុស្ស៊ី ហើយអាចជាអ្នករស់នៅអាហ្វ្រិកខាងត្បូង៕

RELATED ARTICLES