Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិអ៊ីឡុន ម៉ាស់ អវត្តមាននៅតុលាការលើកទី២ ករណីផ្តល់លុ.../យលានដុល្លារ ដល់អ្នកបោះ ឆ្នោត

អ៊ីឡុន ម៉ាស់ អវត្តមាននៅតុលាការលើកទី២ ករណីផ្តល់លុ…/យលានដុល្លារ ដល់អ្នកបោះ ឆ្នោត

សហរដ្ឋអាមេរិក ៖ លោកអ៊ីឡុន ម៉ាស់ (Elon Musk) មិនបង្ហាញខ្លួននៅតុលាការ ជាលើកទី២ ជុំវិញករណីផ្តល់រង្វាន់រាប់លានដុល្លាររបស់គាត់ ដល់អ្នកចុះឈ្មោះបោះឆ្នោត ខណៈដែលលោកជាអ្នកជួយឃោសនាគាំទ្រលោកដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ ប្រជែងជាមួយលោកស្រីកាម៉ាឡា ហាររីស (Kamala Harris) មកពីគណបក្សប្រជាធិបតេយ្យ។ 

ទីភ្នាក់ងារព័ត៌មានបរទេស រាយការណ៍ថា លោកអ៊ីឡុន ម៉ាស់ (Elon Musk) ដែលជាមហាសេដ្ឋី ម្ចាស់ក្រុម ហ៊ុន Tesla, SpaceX  និងបណ្តាញសង្គម X  ដែលជាប់ជាអ្នកមានបំផុតក្នុងពិភពលោក បានអវត្តមានក្នុងការបង្ហាញខ្លួននៅតុលាការ ក្នុងរដ្ឋផេនស៊ីលវ៉ានៀ (Pennsylvania) ជាលើកទីពីរ។

នៅថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈពេលដែលតុលាការកំពុងពិចារណាលើសំណុំរឿងដែលលោកបានប្រកាសចែកប្រាក់ ១លានដុល្លារ ក្នុងមួយថ្ងៃ ដល់អ្នកបោះឆ្នោត ថាតើវាខុសច្បាប់ឬអត់? ចាប់ពីថ្ងៃទី១៩ ខែតុលា លោកអ៊ីឡុន ម៉ាស់ (Elon Musk) បានសន្យាថា នឹងចែកចាយដោយចៃដន្យ ចំនួន ១លានដុល្លារ ដល់អ្នកបោះឆ្នោតមកពីរដ្ឋចំនួន៧ ដែលបានចុះឈ្មោះបោះឆ្នោត ហើយបានចុះហត្ថលេខាលើញត្តិគាំទ្រនៅលើគេហទំព័រយុទ្ធនាការរបស់គាត់។ ទោះជាយ៉ាងណា ការធ្វើដូច្នេះ មានការចោទជាសំណួរថា តើនេះជាការបំពានច្បាប់បោះឆ្នោតឬទេ? នេះដោយសារច្បាប់សហព័ន្ធ ចែងថា ការចែកលុយដល់ប្រជាពលរដ្ឋ គឺមានចេតនាបញ្ចុះបញ្ចូលឱ្យបោះឆ្នោត ឬចុះឈ្មោះប្រើប្រាស់សិទ្ធិរបស់អ្នក ចាត់ទុកថាជាបទល្មើស ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់រហូតដល់ ១០ ០០០ដុល្លារ ឬដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។

ក្រោយមក មេធាវីរដ្ឋហ្វីឡាដែលហ្វី (Philadelphia) លោកឡាររី ក្រែសណឺរ (Larry Krasner) បានដាក់ពាក្យបណ្ដឹងដើម្បីសុំឱ្យតុលាការបង្គាប់ឱ្យលោកអ៊ីឡុន ម៉ាស់ (Elon Musk) បញ្ឈប់ការផ្តល់ប្រាក់នេះ ដោយពួកគេចោទថា នេះជាការផ្តល់ឲ្យដោយខុសនឹងច្បាប់បោះឆ្នោត។

លោក អ៊ីឡុន ម៉ាស់ មិនបានចូលរួមសវនាការលើកដំបូង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ហើយមិនបានបង្ហាញខ្លួនម្តងទៀត នៅថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមេធាវីរបស់លោក គឺលោកគ្រីស ហ្គោបឺរ (Chris Gober) បានប្រាប់អ្នកសារព័ត៌មានដែលរង់ចាំនៅខាងក្រៅតុលាការថា កូនក្តីរបស់គាត់ នឹងមិនអត់ឱនចំពោះការគំរាមកំហែងឡើយ។ ពេលនៅតុលាការ លោកមេធាវី គ្រីស ហ្គោបឺរ បាននិយាយថា ៖ អ្នកទទួល ១លានដុល្លារ មិនត្រូវបានជ្រើសរើសដោយចៃដន្យទេ។ ផ្ទុយទៅវិញ ពួកគេនឹងជ្រើសរើសអ្នកដែលនឹងក្លាយជាអ្នក នាំពាក្យដ៏ល្អសម្រាប់ America PAC ដែលជាអង្គការដែលលោកអ៊ីឡុន ម៉ាស់ បានបង្កើតជាពិសេស ដើម្បីជួយដល់យុទ្ធនាការរបស់លោកដូណាល់ ត្រាំ ផ្ទុយនឹងសម្ដីរបស់លោកអ៊ីឡុន ម៉ាស់ ៕

RELATED ARTICLES