Thursday, November 21, 2024
Homeព័ត៌មានអន្តរជាតិលោកស្រី ហាររីស ប្រកាសចាញ់ឆ្នោត អបអរសាទរលោកដូណាល់ ត្រាំ

លោកស្រី ហាររីស ប្រកាសចាញ់ឆ្នោត អបអរសាទរលោកដូណាល់ ត្រាំ

សហរដ្ឋអាមេរិក ៖ លោកស្រី កាម៉ាឡា ហាររីស (Kamala Harris Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ បានប្រកាសទទួលស្គាល់បរាជ័យនៃការបោះឆ្នោត និងអរគុណប្រជាជនសម្រាប់ការគាំទ្រលោកស្រី ហើយលោកស្រី បានអបអរសាទរលោកដូណាល់ ត្រាំ (Donald Trump) ដែលបានទទូចឱ្យមានការផ្លាស់ប្តូរអំណាចដោយសន្តិវិធី។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា លោកស្រី ហាររីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានឡើងលើវេទិកា និយាយនៅសាកលវិទ្យាល័យ ហាវឺត (Harvard) ក្នុងរដ្ឋធានីវ៉ាស៊ីងតោន ឌីស៊ី (Washington DC) នៅថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីនៅស្ងៀមស្ងាត់ តាំង ពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤  បន្ទាប់ពីលទ្ធផលបោះឆ្នោតប្រធានាធិបតី មិនដូចការរំពឹងទុក។

លោកស្រី ហាររីស បាននិយាយថា “ថ្ងៃនេះបេះដូងខ្ញុំពេញហើយ ពោរពេញដោយការដឹងគុណចំពោះទំនុកចិត្តដែលអ្នកទាំងអស់គ្នាបានផ្តល់ឲ្យខ្ញុំ ពេញដោយក្តីស្រលាញ់ចំពោះប្រទេសជាតិយើង និងពោរពេញដោយការតាំងចិត្ត»។

លោកស្រីបន្តថា «លទ្ធផលនៃការបោះឆ្នោត មិនដូចការរំពឹងទុកនោះទេ ប៉ុន្តែជាពន្លឺនៃការសន្យារបស់អាមេរិក នឹងនៅតែភ្លឺ ដរាបណាយើងមិនបោះបង់ ហើយដរាបណាយើងបន្តប្រយុទ្ធ»។

បន្ទាប់មកលោកស្រី ហាររីស បានថ្លែងអំណរគុណដល់ក្រុមគ្រួសារ ជាពិសេសស្វាមីរបស់លោកស្រី គឺលោកឌូក អេមហូហ្វហ្វ៍ (Doug Emhoff) និងក្រុមគ្រួសារ បុគ្គលិក អ្នកស្ម័គ្រចិត្ត និងបុគ្គលិកធ្វើការស្ទង់មតិ រួមទាំងមន្ត្រីការិយាល័យបោះឆ្នោតមូលដ្ឋាន ដោយលោកស្រីថ្លែងថា “ខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបានចូលរួមក្នុងការប្រកួតនេះ”។

លោកស្រី ហាររីស បានបន្តថា “ខ្ញុំដឹងនៅពេលនេះថា មនុស្សគ្រប់គ្នា កំពុងមានអារម្មណ៍ និងជួបប្រទះនូវអា រម្មណ៍ជាច្រើន… ខ្ញុំយល់ហើយ យើងត្រូវទទួលយកលទ្ធផលនៃការបោះឆ្នោត”។

លោកស្រី ហាររីស ក៏បាននិយាយជាមួយលោកដូណាល់ ត្រាំ ហើយបានអបអរសាទរគាត់ចំពោះជ័យជម្នះរបស់គាត់ ក្នុងការបោះឆ្នោត ឆ្នាំ២០២៤ នេះ ហើយប្រាប់គាត់ថា ការផ្លាស់ប្តូរអំណាច នឹងមានសន្តិភាព ហើយលោកស្រីនឹងជួយក្នុងដំណើរការផ្ទេរអំណាច។

លោកស្រី ហាររីស បន្តថា “គោលការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ គឺការទទួលយកលទ្ធផលបោះ ឆ្នោត”។ លោកស្រី ហាររីស បាននិយាយបន្តទៀតថា “ដោយស្មោះត្រង់ ខ្ញុំសូមនិយាយថា ខ្ញុំទទួលស្គាល់ថាចាញ់ក្នុងការបោះឆ្នោត ប៉ុន្តែខ្ញុំមិនបោះបង់ការប្រយុទ្ធទេ។ ខ្ញុំនឹងមិនបោះបង់ការតស៊ូដើម្បីអនាគតរបស់អាមេ រិក ឡើយ។ យើងនឹងអាចបន្តក្តីសុបិន មហិច្ឆតា និងការបំផុសគំនិតផ្ទាល់ខ្លួន អនាគតដែលស្ត្រីនៅអាមេរិក មានសេរីភាពក្នុងការសម្រេចចិត្តអំពីរូបរាងកាយរបស់ពួកគេ ។ អាមេរិក នឹងមិនបោះបង់ការតស៊ូដើម្បីលទ្ធិប្រ ជាធិបតេយ្យឡើយ។ សម្រាប់នីតិរដ្ឋ សមភាពយុត្តិធម៌ និងសេរីភាព នោះត្រូវតែគោរព និងលើកតម្កើង។ យើងនឹងបន្តប្រយុទ្ធនៅក្នុងកន្លែងបោះឆ្នោត នៅក្នុងតុលាការ និងនៅទីសាធារណៈ”។ លោកស្រី ហាររីស បន្ថែមថា “វាមិនអីទេក្នុងការមានអារម្មណ៍សោកសៅនិងខកចិត្ត ប៉ុន្តែសូមជ្រាប អ្វីៗនឹងមិនអីទេ។ ជួនកាលការប្រយុទ្ធត្រូវចំណាយពេលយូរ។ នោះមិនមានន័យថាយើងនឹងមិនឈ្នះនោះទេ។ កុំអស់សង្ឃឹម នេះមិនមែនជាពេល វេលាដើម្បីបង្ហាញកំហឹងទេ។ វាជាពេលវេលាដើម្បីត្រៀមខ្លួនធ្វើសកម្មភាព។ នេះគឺជាពេលវេលាដើម្បីប្រមូលផ្តុំ និងចូលរួម ដើម្បីសេរីភាព និងយុត្តិធម៌ ហើយអនាគតយើងដឹងថា យើងអាចកសាងជាមួយគ្នាបាន»៕

RELATED ARTICLES