Thursday, November 21, 2024
Homeព័ត៌មានអន្តរជាតិប្រេស៊ីល ចា.../ប់ខ្លួនប៉ូលិស-ទាហាន ៥នាក់ រៀបផែនការសម្លា---/ប់ប្រធានាធិបតី

ប្រេស៊ីល ចា…/ប់ខ្លួនប៉ូលិស-ទាហាន ៥នាក់ រៀបផែនការសម្លា—/ប់ប្រធានាធិបតី

ប្រេស៊ីល ៖ ប៉ូលិសប្រេស៊ីល បានចាប់ខ្លួនទាហាន និងប៉ូលិស ចំននួន ៥នាក់ ជាជនសង្ស័យ ដែលបានរៀប ផែនការធ្វើឃាតប្រធានាធិបតី លូឡា ដា ស៊ីលវ៉ា (Lula da Silva) ។

ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ប៉ូលិសប្រេស៊ីល បានចាប់ខ្លួនទាហាន ៤នាក់ និងប៉ូលិស ១នាក់ ជាជនសង្ស័យដែល គ្រោងធ្វើឃាតលោកលូឡា ដា ស៊ីលវ៉ា មុនពេលគាត់ស្បថចូលកាន់តំណែងប្រធានាធិបតី កាលពីឆ្នាំ២០២២ ។

ជនសង្ស័យទាំង៥នាក់ ត្រូវបានចោទប្រកាន់ ពីបទឃាតកម្មគិតទុកជាមុន ដោយបានរៀបផែនការសម្លាប់លោកប្រធានាធិបតី លូឡា ដា ស៊ីលវ៉ា និងអនុប្រធានាធិបតី ហ្សេរ៉ាល់ដូអាល់មីន (Geraldo Alcmin) ដោយគ្រោងធ្វើសកម្មភាពនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ឬប្រហែលពីរសប្តាហ៍ មុនពេលលោក លូឡា ដា ស៊ីលវ៉ា ស្បថចូល កាន់តំណែងជាប្រធានាធិបតីថ្មី របស់ប្រទេសប្រេស៊ីល។

លោកលូឡា ដា ស៊ីលវ៉ា  បានឈ្នះការបោះឆ្នោត នៅខែតុលា ឆ្នាំ២០២២ ដោយទទួលបានសំឡេងគាំទ្រច្រើន ជាងប្រធានាធិបតីប្រេស៊ីល លោកចាអៀរ បុលសូណារ៉ូ (Jair Bolsonaro) បន្តិចបន្តួច។ ក្រោយមក នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ឬប្រហែល ១សប្តាហ៍ បន្ទាប់ពីលោកលូឡា ដា ស៊ីលវ៉ា បានស្បថចូលកាន់តំណែងអ្នក គាំទ្រអតីតប្រធានាធិបតី បុលសូណារ៉ូ បានសម្រុកចូលអគារសភា ដែលជាអគារតុលាការកំពូល និងវិមានប្រ ធានាធិបតី រុះរើនិងបំផ្លាញវត្ថុខាងក្នុង បណ្តាលឲ្យខូចខាតយ៉ាងច្រើន ហើយហេតុការណ៍នេះ នាំឱ្យមានការចាប់ខ្លួនអ្នកបះបោរ រាប់ពាន់នាក់។

ប៉ូលិសប្រេស៊ីល បានបើកការស៊ើបអង្កេតលើការប៉ុនប៉ងរារាំងលោកលូឡា ដា ស៊ីលវ៉ា ឡើងកាន់តំណែងប្រ ធានាធិបតី ចាប់ពីពេលនោះមក។ ប៉ុន្តែនៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាលើកទីមួយហើយដែលប៉ូលិស បានលាតត្រដាងរឿងការប៉ុនប៉ងធ្វើឃាតលោក លូឡា ដា ស៊ីលវ៉ា នេះ។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងសង្គមរបស់ប្រទេសប្រេស៊ីល លោក ប៉ៅឡូ ពីមេនតា (Paolo Pimenta) បាននិ យាយបន្ទាប់ពីមានព័ត៌មានអំពីការចាប់ខ្លួនជនសង្ស័យទាំង៥នាក់នោះថា ផែនការធ្វើឃាតលោក លូឡា និងលោក អាល់មីន ស្ទើរតែបានកើតឡើង ប៉ុន្តែត្រូវបានរារាំងមិនឱ្យកើតឡើងបានទាន់ពេល។

ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ប្រភពពីប៉ូលិសសហព័ន្ធរបស់ប្រទេសប្រេស៊ីល ថាទាហានទាំងបួននាក់ ត្រូវបានចាប់ខ្លួននៅទីក្រុងរីយ៉ូ ដឺហ្សានេរ៉ូ (Rio de Janeiro) ខណៈដែលពួកគេកំពុងចូលរួមក្នុងប្រតិបត្តិការមួយ ដើម្បីការពារសន្តិសុខមេដឹកនាំ ដែលបានមកចូលរួមកិច្ចប្រជុំ G20 ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងនេះ។ ខណៈដែល G1 ដែលជាគេហទំព័រព័ត៌មានរបស់ប្រទេសប្រេស៊ីល បានបញ្ជាក់ថា ទាហានទាំងបួននាក់ ដែលបានឆ្លងកាត់ការហ្វឹកហ្វឺនកងកម្លាំងពិសេស ត្រូវបាមចោទប្រកាន់ជាស្ថាបនិកនៃអង្គការឧក្រិដ្ឋកម្មមួយ ដែលមានគម្រោងធ្វើឃាតលោក លូឡា ដា ស៊ីលវ៉ា។

ប៉ូលិសសហព័ន្ធប្រេស៊ីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការស៊ើបអង្កេតរបស់ពួកគេ បានបង្ហាញថា អង្គការឧក្រិដ្ឋកម្មនេះ ប្រើប្រាស់ចំណេះដឹងនៃបច្ចេកវិទ្យាយោធាទំនើបដើម្បីធ្វើផែនការសម្របសម្រួលនិងអនុវត្តអំពើខុសច្បាប់ ក្នុងអំឡុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍ បាននិយាយផងដែរថា ក្រុមនេះមិនត្រឹមតែមានគម្រោងធ្វើឃាតប្រធានាធិបតី និងអនុប្រ ធានាធិបតីទេ ពួកគេក៏មានគម្រោងចាប់ខ្លួននិងសម្លាប់សមាជិកតុលាការកំពូល ផងដែរ ក្រោយរដ្ឋប្រហារ ទទួលបានជោគជ័យ។ ប្រតិបត្តិការនេះ ត្រូវបានគេដាក់រហស្សនាមថា ប្រតិបត្តិការ “ដាវបៃតង និងលឿង” ដែលគេគិតថា ជាការយោងទៅលើពណ៌នៅលើទង់ជាតិប្រេស៊ីល។

ប៉ូលីស បាននិយាយផងដែរថា ជនខិលខូច បានពិភាក្សាគ្នាពីរវិធីសម្លាប់លោក លូឡា និងលោក អាល់មីន មុនពេលឈានដល់ការសន្និដ្ឋានថា ការបំពុល នឹងត្រូវបានប្រើ ក្នុងគម្រោងឃាតកម្មរបស់ពួកគេ៕

RELATED ARTICLES