Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិ អ៊ុយក្រែន បា---/ញ់មីសស៊ីលអង់គ្លេស វា.../យប្រហារលើរុស្ស៊ី ជាលើកដំបូង

 អ៊ុយក្រែន បា—/ញ់មីសស៊ីលអង់គ្លេស វា…/យប្រហារលើរុស្ស៊ី ជាលើកដំបូង

អ៊ុយក្រែន ៖ អ៊ុយក្រែន បានប្រើកាំជ្រួចមីសស៊ីលរយៈចម្ងាយឆ្ងាយ របស់ចក្រភពអង់គ្លេស ឈ្មោះស្ទមសេដូវ (Storm Shadow) វាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី ជាលើកដំបូង ខណះចក្រភពអង់គ្លេស នៅស្ងៀម មិនបញ្ជាក់ថា តើវាត្រូវបានអនុញ្ញាតឱ្យប្រើឬអត់នោះទេ។

ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ថាយោធាអ៊ុយក្រែន បានបាញ់មីសស៊ីលរយៈចម្ងាយឆ្ងាយ “Storm Shadow” ដែលទទួលបានពីចក្រភពអង់គ្លេស ចូលទឹកដីរុស្ស៊ី ជាលើក​ដំបូង ពីរបីថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក បើកភ្លើងខៀវឱ្យអ៊ុយក្រែន ប្រើអាវុធមីសស៊ីល ATACMS  របស់អា​មេរិក វាយប្រហារទឹកដីរុស្ស៊ី។

 អង់គ្លេស បានអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើកាំជ្រួចមីសស៊ីល របស់ខ្លួន ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី ប៉ុន្តែរដ្ឋាភិបាលអង់គ្លេស បានបដិសេធធ្វើអត្ថាធិប្បាយទេ លើរបាយការណ៍នៃការប្រើប្រាស់គ្រាប់រ៉ុក្កែត Storm Shadow របស់ប្រទេសអ៊ុយក្រែន។

 ក្រសួងការពារជាតិចក្រភពអង់គ្លេស បាននិយាយថា “សកម្មភាពរបស់អ៊ុយក្រែន នៅលើសមរភូមិ នឹងនិយាយដោយខ្លួនឯង” ។

រុស្ស៊ី បានផ្ញើការព្រមានដល់អាមេរិក និងប្រទេសសម្ព័ន្ធមិត្ត ជាច្រើនសប្តាហ៍មកហើយថា  ប្រសិនបើពួកគេអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធដែលផ្តល់ដោយលោកខាងលិច វាយលុកយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ី នោះទីក្រុងម៉ូស្គូ នឹងចាត់ទុកជាការកើនឡើងដ៏សំខាន់នៃសង្រ្គាម។

កាលពីថ្ងៃអង្គារ មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអនុម័តការផ្លាស់ប្តូរចំពោះគោលការណ៍អាវុធនុយ​ក្លេអ៊ែរ របស់ប្រទេស ដោយដាក់លក្ខខណ្ឌថ្មីនៃការប្រើប្រាស់អាវុធប្រល័យលោកនេះថា ការវាយប្រហារពីប្រទេសដែលគ្មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែបានទទួលការគាំទ្រពីមហាអំណាចនុយក្លេអ៊ែរ នឹងត្រូវចាត់ទុកថា ជាការរួមដៃគ្នាវាយប្រហារលើរុស្ស៊ី។

គួរបញ្ជាក់ថា Storm Shadow គឺជាមីសស៊ីលរយៈចម្ងាយឆ្ងាយ ជាមួយនឹងចម្ងាយអតិបរមាប្រហែល ២៥០គី​ឡូម៉ែត្រ វាជាប្រភេទអាវុធដែលបាញ់ចេញពីយន្តហោះ ហើយទៅដល់គោលដៅក្នុងល្បឿនលឿនជាងសំឡេង និងហោះហើរទាប មុននឹងទម្លាក់ខ្លួនទៅកាន់គោលដៅ និងបំផ្ទុះក្បាលគ្រាប់។  Storm Shadow ត្រូវបានសាទរថា ជាអាវុធដ៏ល្អសម្រាប់រំលោភលើលេណដ្ឋាន និងឃ្លាំងអាវុធ ដែលរុស្ស៊ី កំពុងប្រើក្នុងសង្រ្គាមជាមួយអ៊ុយក្រែន។ ប៉ុន្តែជាមួយនឹងតម្លៃដែលខ្ពស់ ដល់ទៅ ១លានដុល្លារអាមេរិក ក្នុងមួយគ្រាប់ ការប្រើប្រាស់នីមួយៗ ត្រូវតែរៀបចំផែនការយ៉ាងប្រុងប្រយ័ត្៕

RELATED ARTICLES