Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិអ៊ុយក្រែន កំពុងសិក្សាបំណែកខ្មោ.../ចមីសស៊ីលរយៈចម្ងាយមធ្យមថ្មី របស់រុស្ស៊ី

អ៊ុយក្រែន កំពុងសិក្សាបំណែកខ្មោ…/ចមីសស៊ីលរយៈចម្ងាយមធ្យមថ្មី របស់រុស្ស៊ី

អ៊ុយក្រែន ៖ អ្នកជំនាញអ៊ុយក្រែន កំពុងសិក្សាពីសំណល់នៃខ្មោចមីសស៊ីលរយៈចម្ងាយមធ្យម ដែលរុស្ស៊ី បានបាញ់ទៅលើទីក្រុងរបស់ពួកគេ កាលពីសប្តាហ៍មុន។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា មន្ត្រីអ៊ុយក្រែន កំពុងសិក្សាបំណែកមីសស៊ីលរយៈចម្ងាយមធ្យមថ្មី ដែលរុស្ស៊ី បានវាយប្រហារទីក្រុងឌីនីប្រូ (Dnipro) របស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាលើកដំបូងដែលអាវុធដ៏មានឥទ្ធិពលបែបនេះ ត្រូវបានគេប្រើ។

បុគ្គលិករបស់ Reuters ស្ថិតក្នុងចំណោមក្រុមអ្នកកាសែតមួយចំនួន ដែលត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់កន្លែងបំណែកមីសស៊ីលនោះ កាលពីថ្ងៃអាទិត្យមុន ប៉ុន្តែពួកគេមិនបានលាតត្រដាងពីរឿងនោះទេថា តើទីតាំងនៃបំណែកមីសស៊ីលនោះនៅឯណា? សម្រាប់ហេតុផលសុវត្ថិភាព។

ការសិក្សាពីបំណែកនៃអាវុធបែបនេះ វាអាចជួយអ៊ុយក្រែន ឱ្យយល់ពីខ្សែសង្វាក់ផ្គត់ផ្គង់យោធារបស់ខ្លួន និងផលិតកម្មរបស់រុស្ស៊ី ឬអាចអនុញ្ញាតឱ្យពួកគេបង្កើតវិធីដើម្បីទប់ទល់នឹងអាវុធប្រភេទនេះ។

កាំជ្រួចផ្លោង រយៈចម្ងាយមធ្យម ជាធម្មតាមានរយៈចម្ងាយអតិបរមា ៥.៥០០គីឡូម៉ែត្រ រុស្ស៊ីហៅមីសស៊ីលថ្មីរបស់ខ្លួនថា អូរេសនិក «Oreshnik» ហើយអះអាងថា វាមិនអាចបាញ់ដោយប្រព័ន្ធការពារដែនអាកាសទេ ខណៈពេលដែលភាគីអ៊ុយក្រែន បាននិយាយថា គ្រាប់មីស៊ីលនេះ ហោះល្បឿនលឿនជាង ១៣ ០០០គីឡូម៉ែត្រក្នុងមួយម៉ោង ពេលវាបុកទីក្រុងឌីនីប្រូ ( Dnipro) កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា។

អ្នកជំនាញពីរនាក់ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា នេះជាលើកទីមួយហើយដែលបំណែកទីមីសស៊ីលបែបនេះ ត្រូវបានរកឃើញ នៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ហើយពួកគេទើបតែនិយាយ វាគឺជាកាំជ្រួចដែលបាញ់ឡើងទៅលើបរិយាកាស ហើយបន្ទាប់មក ទម្លាក់ចុះមកគោលដៅរបស់វា ប៉ុន្តែគេបានសង្កត់ធ្ងន់ថា នេះគ្រាន់តែជាការវាយតម្លៃបឋមប៉ុណ្ណោះ គឺនៅតែត្រូវការពេលវេលាបន្ថែមទៀត សម្រាប់ការសិក្សាដោយប្រុងប្រយ័ត្ន។

ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បាននិយាយថា រុស្ស៊ី ប្រើប្រាស់មីសស៊ីលរយៈចម្ងាយមធ្យម វានឹងធ្វើឱ្យសង្គ្រាមកាន់តែរីកធំទៅៗ និងបានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ឆ្លើយតប។

ភាគីរុស្ស៊ី បានបញ្ជាក់ថា ពួកគេបានបាញ់សាកល្បងកាំជ្រួចថ្មីនេះ ចូលទៅក្នុងប្រទេសអ៊ុយក្រែន វាជាការឆ្លើយតបចំពោះក្រុងកៀវ ដែលបានបាញ់មីសស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក និងអង់គ្លេស ចូលក្នុងទឹកដីរបស់ពួកគេ បន្ទាប់ពីទទួលបានការអនុញ្ញាតពីប្រទេសដែលជាម្ចាស់អាវុធនេះ ជាលើកដំបូង ក្នុងសប្តាហ៍កន្លងទៅ។ ហូតមកទល់ពេលនេះ គ្មានភាគីខាងណាបង្ហាញពីការខូចខាតដែលបង្កឡើងដោយកាំជ្រួចមីសស៊ីលរបស់រុស្ស៊ី នៅឡើយ៕

RELATED ARTICLES