Wednesday, December 11, 2024
Homeព័ត៌មានអន្តរជាតិ រដ្ឋអាជ្ញា ICC ស្នើចៅក្រមចេញដីកាចាប់.../ខ្លួន មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មីន អោងហ្លាំង

 រដ្ឋអាជ្ញា ICC ស្នើចៅក្រមចេញដីកាចាប់…/ខ្លួន មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មីន អោងហ្លាំង

មីយ៉ាន់ម៉ា ៖ រដ្ឋអាជ្ញានៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ស្នើដាក់ញត្តិសុំចៅក្រមចេញដីកាចាប់ខ្លួនលោកឧត្តមសេនីយ៍ មីន អោងហ្លាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ប្រធានរដ្ឋអាជ្ញា ការីម ខាន (Karim Khan) នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានដាក់សំណើសុំឱ្យចៅក្រម ចេញដីកាចាប់ខ្លួនឧត្តម សេនីយ៍ មីន អោងហ្លាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ លើជនមូស្លីម រ៉ូហ៊ីងយ៉ា ដែលការចោទប្រកាន់នេះ កើតចេញពីប្រតិបត្តិការយោធា ឆ្នាំ២០២១ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានបង្ខំឱ្យជនជាតិរ៉ូហ៊ីងយ៉ា រាប់សែននាក់ ភៀសខ្លួនចេញពីប្រទេស ដែលអង្គការសហប្រជា ជាតិ នៅពេលនោះ ចាត់ទុកថា នេះជាអំពើប្រល័យពូជសាសន៍ ដោយកងទ័ពមីយ៉ាន់ម៉ា។ ប៉ុន្តែរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបដិសេធ ហើយអះអាងថា ខ្លួនកំពុងធ្វើប្រតិបត្តិការដាច់ដោយឡែកមួយ ប្រឆាំងក្រុមប្រដាប់អាវុធ រ៉ូហ៊ីងយ៉ា។

នៅឆ្នាំដដែលនោះ ក្រុមប្រដាប់អាវុធ រ៉ូហ៊ីងយ៉ា បានវាយប្រហារប៉ុស្តិ៍ប៉ូលិសជាច្រើន ក្នុងប្រទេសមីយ៉ាន់ម៉ា បណ្តាលឱ្យមនុស្សស្លាប់ជាច្រើន។ ការណ៍នេះបានធ្វើឱ្យកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា វាយប្រហារសងសឹកយ៉ាងខ្លាំង ។

ក្រុមប្រដាប់អាវុធ រ៉ូហ៊ីងយ៉ា បានអះអាងថា កងទ័ពបានដុតបំផ្លាញភូមិរបស់ពួកគេ និងវាយប្រហារ សម្លាប់ជនស៊ីវិលផងដែរ។

អង្គការគ្រូពេទ្យគ្មានព្រំដែន បានបញ្ជាក់ថា អំពើហិង្សានេះ បានបណ្តាលឲ្យជនជាតិរ៉ូហ៊ីងយ៉ាយ៉ាងតិច ៦៧០០ នាក់ បានស្លាប់ ក្នុងនោះមានកុមារអាយុក្រោម ៥ឆ្នាំ ចំនួន៧៣០នាក់ ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។

បន្ទាប់ពីព្រឹត្តិការណ៍ទាំងអស់នេះបានចាប់ផ្តើម ខណៈពេលដែលអង្គការលើកលែងទោស អន្តរជាតិ ចោទប្រ កាន់យោធាមីយ៉ាន់ម៉ា ពួកគេក៏រំលោភបំពានលើស្ត្រី និងកុមារីរ៉ូហ៊ីងយ៉ា ផងដែរ។

អ្វីដែលបានកើតឡើង បានបង្កឱ្យមានការមិនពេញចិត្តជុំវិញពិភពលោក ហើយមានការសួររកអ្នកទទួលខុសត្រូវ ប៉ុន្តែវាពិបាកណាស់ ព្រោះតែរដ្ឋាភិបាលមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់លោកស្រី អោងសាន ស៊ូជី នៅពេលនោះ មិនព្រមកាត់ទោសមេទ័ពដែលចាប់ខ្លួនដាក់គុក។

លោកការីម ខាន បាននិយាយថា រដ្ឋអាជ្ញានៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចាប់ផ្តើមស៊ើបអង្កេតលើកំហុសរបស់យោធាមីយ៉ាន់ម៉ា កាលពីប្រាំឆ្នាំមុន ហើយឥឡូវនេះ លោករដ្ឋអាជ្ញា បាននិយាយថា ពួកគេមានភស្តុតាងគ្រប់គ្រាន់ដើម្បីសុំចៅក្រម ចេញដីកាចាប់ខ្លួនលោកមីន អោងហ្លាំង។

បន្ទាប់ពីរដ្ឋអាជ្ញា បានដាក់សំណើសុំដីកាចាប់ខ្លួន ក្រុមចៅក្រម នៃ ICC នឹងពិចារណាលើសំណើនេះ តែវាអាចចំណាយពេលច្រើនខែ មុនពេលមានការសម្រេចចិត្តថា ត្រូវចេញដីកាចាប់ខ្លួនឬអត់?

ក្រៅពីនេះ យោធាមីយ៉ាន់ម៉ា ក៏នៅមានសំណុំរឿងដែលកំពុងរង់ចាំនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលពួកគេកំពុងត្រូវបានកាត់ទោសលើបទចោទប្រកាន់ប្រល័យពូជសាសន៍ផងដែរ៕

RELATED ARTICLES