Wednesday, December 11, 2024
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល ឈប់បា---/ញ់ជាមួយលីបង់ វា.../យប្រ---/ហារស៊ីរី សម្លា---/ប់មនុស្ស៧នាក់

អ៊ីស្រាអែល ឈប់បា—/ញ់ជាមួយលីបង់ វា…/យប្រ—/ហារស៊ីរី សម្លា—/ប់មនុស្ស៧នាក់

ប្រទេសអ៊ីស្រាអែល ៖ អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាស នៅតាមព្រំដែនប្រទេសស៊ីរី ភ្ជាប់ទៅប្រទេសលីបង់ បណ្តាលឲ្យមនុស្ស ៧នាក់ បានស្លាប់ ខណៈបទឈប់បាញ់ជាមួយក្រុមហេសបូលឡាហ៍ នៅលីបង់ បានចាប់ផ្តើមចូលជាធរមាន។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា អ៊ីស្រាអែល បានវាយប្រហារតាមផ្លូវអាកាស លើទឹកដីស៊ីរី តំបន់ឆ្លងកាត់ព្រំដែនដែលតភ្ជាប់ប្រទេសស៊ីរី និងលីបង់។ គិតត្រឹមពាក់កណ្តាលអធ្រាត្រ ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មនុស្ស ៧នាក់បានស្លាប់ ក្នុងនោះមានទាហាន ២នាក់ កុមារ ១នាក់ និងអ្នកស្ម័គ្រចិត្ត ១នាក់ នៃអឌ្ឍចន្ទក្រហមស៊ីរី។

អ៊ីស្រាអែល បានធ្វើការវាយប្រហារផ្លូវអាកាស រាប់រយដង ប្រឆាំងនឹងស៊ីរី ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយការវាយប្រហារបានកាន់តែខ្លាំងឡើង តាំងពីពេលនោះមក។ ជម្លោះរ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងក្រុមហេសបូល ឡាហ៍ នៅលីបង់ កាន់តែខ្លាំង ក្នុងខែកញ្ញា ឆ្នាំ២០២៤។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនហ្សាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានព្រមានប្រធានាធិបតីស៊ីរី លោកបាស្ហារ អាល់-អាសសាដ (Bashar al-Assad) ថាគាត់កំពុងលេងជាមួយភ្លើង។

លោកនេតាន់យ៉ាហ៊ូ បាននិយាយថា “នៅក្នុងប្រទេសស៊ីរី យើងកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ ហេសបូលឡាហ៍ និងកងទ័ពស៊ីរី ក្នុងការដឹកជញ្ជូនអាវុធជាប្រព័ន្ធ ទៅកាន់ប្រទេសលីបង់ ហើយអាសាដ ត្រូវតែយល់ គាត់កំពុងលេងជាមួយភ្លើង” ។

លោកបាស្ហារ អាល់-អាសសាដ គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកគាំទ្រក្រុមហេសបូលឡាហ៍ ដោយសារតែក្រុមប្រដាប់អាវុធនេះ ធ្លាប់បញ្ជូនអ្នកប្រយុទ្ធ ទៅជួយគាំទ្រលោកអាសសាដ ក្នុងអំឡុងបដិវត្តន៍និទាឃរដូវអា រ៉ាប់ ក្នុងឆ្នាំ២០១១ ដែលប្រទេសស៊ីរី ជាផ្លូវមួយដែលក្រុមហេសបូលឡាហ៍ បានយកដឹកសព្វាវុធពីអ៊ីរ៉ង់ ចូលលីបង់។ ទន្ទឹមនឹងនោះ កិច្ចព្រមព្រៀងឈប់បាញ់ រវាងអ៊ីស្រាអែល និងហេសបូលឡាហ៍នៅលីបង់ ដែលត្រូវបានអនុម័តកាលពីថ្ងៃអង្គារ បានចូលជាធរមាន នៅព្រឹកព្រលឹមថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នា២០២៤ ។ ពីរបីម៉ោងបន្ទាប់ មក  លីបង់និងស៊ីរី បានប្រកាសពីការចាប់ផ្តើមការងារជួសជុលច្រកព្រំដែន រវាងលីបង់ និងស៊ីរី ដែលត្រូវបានវាយប្រហារដោយអ៊ីស្រាអែល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

RELATED ARTICLES