Wednesday, December 11, 2024
Homeព័ត៌មានអន្តរជាតិសហរដ្ឋអាមេរិក ផ្តល់ភ្លើងខៀវ ល.../ក់អាវុ---/ធឲ្យអ៊ីស្រាអែល ៦៨០លានដុល្លារ

សហរដ្ឋអាមេរិក ផ្តល់ភ្លើងខៀវ ល…/ក់អាវុ—/ធឲ្យអ៊ីស្រាអែល ៦៨០លានដុល្លារ

សហរដ្ឋអាមេរិក ៖ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នៃសហរដ្ឋអាមេរិក បានផ្តល់ភ្លើងខៀវក្នុងការលក់អាវុធឱ្យអ៊ីស្រាអែល ក្នុងតម្លៃ ៦៨០លានដុល្លារ ខណៈពេលដែលជំរុញឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់ ព្រមទាំងបានសន្យាថា នឹងជួយនាំមកនូវបទឈប់បាញ់នៅហ្គាហ្សាផងដែរ។អ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងទទួលយកលក្ខខណ្ឌបទឈប់បាញ់ ព្រោះនឹងទទួលបានសព្វាវុធថ្មី រួមទាំងឧបករណ៍កាំជ្រួចមីសស៊ីល សម្រាប់វាយប្រហារក្រុមហាម៉ាស់ នៅហ្គាហ្សា។

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រព័ត៌មាន Financial Times បានរាយការណ៍ថា រដ្ឋបាលលោកប្រធា នាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានអនុម័តកញ្ចប់លក់អាវុធ ដែលមានតម្លៃ ៦៨០លានដុល្លារអាមេរិក ដល់អ៊ីស្រាអែល។ រដ្ឋបាលចូ បៃដិន បន្តជំរុញសន្តិភាពនៅមជ្ឈិមបូព៌ា ដោយការលាតត្រដាងអំពីកិច្ចព្រមព្រៀង សព្វាវុធរវាងអាមេរិក និងអ៊ីស្រាអែលកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតី ចូ បៃដិន បានប្រកាសបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូលឡាហ៍ ក្នុងប្រទេសលីបង់ ហើយបានប្តេជ្ញាស្តារឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងស្រដៀងគ្នានៅថ្ងៃនេះ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីព ដែលភាគីជាច្រើនបានព្យាយាមធ្វើជាច្រើនលើកហើយ ប៉ុន្តែមិនបានផល។

ទន្ទឹមនឹងនេះ មន្ត្រីអាមេរិកអនាមិកម្នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា កញ្ចប់លក់អាវុធនេះ បានដំណើរការអស់រយៈពេលជាច្រើនខែ និងត្រូវបានគណៈកម្មាធិការសភាពិចារណាក្នុងខែកញ្ញា ហើយត្រូវបានបញ្ជូនទៅពិចារណាឲ្យបានទូលំទូលាយក្នុងខែតុលា។

ទាំងទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ និងកាសែត Financial Times បានរាយការណ៍ថា ការដឹកជញ្ជូនសម្ភារៈយោធាចុងក្រោយបំផុត ទៅកាន់ប្រទេសអ៊ីស្រាអែល នឹងរួមបញ្ចូលគ្រាប់បែកតូចៗរាប់រយគ្រាប់ និងឧបករណ៍កាំជ្រួច (Joint Direct Attack Munition) ឬ JDAM រាប់ពាន់ឈុត សម្រាប់ការដំឡើងឱ្យក្លាយជាអាវុធដ៏មានសក្តានុពល។

ទោះបីជាយ៉ាងណា រដ្ឋបាលលោក ចូ បៃដិន មិនទាន់បានបញ្ជាក់ពីសេចក្តីរាយការណ៍ព័ត៌មាននេះនៅឡើយទេថា ការលក់អាវុធឱ្យអ៊ីស្រាអែល គឺជាការគាំទ្រដ៏សំខាន់សម្រាប់ដៃគូ។ ប៉ុន្តែទន្ទឹមនឹងនេះ បានបញ្ជាក់ពីជំហររបស់សហរដ្ឋអាមេរិក អំពីជម្លោះនៅមជ្ឈិមបូព៌ា និងជំរុញឱ្យអ៊ីស្រាអែល និងលីបង់ ធ្វើកិច្ចព្រមព្រៀងឈប់បាញ់ រហូតសម្រេចបាន និងបានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

គិតរហូតមកដល់ពេលនេះ អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីន នៅហ្គាហ្សា យ៉ាងតិច ៤៤ ២៨២នាក់ ចាប់ តាំងពីសង្រ្គាមបានចាប់ផ្តើមនៅពេលដែលក្រុមហាម៉ាស់ វាយប្រហារអ៊ីស្រាអែល ធ្វើឱ្យមនុស្សយ៉ាងតិច ១១៣៩ នាក់ បានស្លាប់ ខណៈដែលកងកម្លាំងអ៊ីស្រាអែល បានសម្លាប់ប្រជាជនលីបង់ ជាង ២៨០០នាក់ ក្នុងរយៈពេល ១៣ខែ នៃសង្គ្រាមកន្លងមកនេះ៕

RELATED ARTICLES