Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិហូឡង់ ​អនុម័តច្បាប់​អនុញ្ញាត ​ឲ្យ​ប្រជាជន​ដាំដំណាំកញ្ឆា

ហូឡង់ ​អនុម័តច្បាប់​អនុញ្ញាត ​ឲ្យ​ប្រជាជន​ដាំដំណាំកញ្ឆា

តំបន់​អឺរ៉ុប៖ សភា​ជាន់ទាប​ហូឡង់​កាលពីថ្ងៃអង្គារ​បាន​អនុម័ត​​នូវ​សេចក្តីព្រាង​ច្បាប់​ដ៏កម្រ​មួយ​ស្តីពីការ​ធ្វើ​ឲ្យ​ស្របច្បាប់​នូវ​ការ​ដាំដុះដំណាំ​កញ្ឆា​ក្នុង​ប្រទេស​ហូឡង់​ ប៉ុន្តែ​វា​អាច​ជា​សញ្ញាដែល​បង្ហាញថា​សេចក្តីស្នើ​ច្បាប់​នេះ​គឺស្ថិតនៅក្នុងផ្លូវ​ដ៏មានឧបសគ្គក្នុងការបោះជំហាន​ទៅកាន់​ព្រឹទ្ធសភា ។

កញ្ឆា​គឺ​អាច​ត្រូវបាន​អនុញ្ញាតឬផ្តល់អាជ្ញាប័ណ្ណ​ឲ្យប្រកប​អាជីវកម្ម​​តាម​ហាង​កាហ្វេ​​ប្រទេស​ហូឡង់​​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ ប៉ុន្តែផលិត​កម្ម​ជាក់ស្តែង​នៃ​រុក្ខជាតិ​នេះ​​​យក​ទៅ​ផ្គត់ផ្គង់​ដល់​បណ្តា​ហាង​ទាំងនោះ​គឺជាអំពើខុសច្បាប់ ។ តាម​លទ្ធផល​នេះ​បណ្តាអ្នកលក់រាយ​ត្រូវតែ​ធ្វើការ​ដាំដុះ​​តាម​ផើង​ឬថូរ​ផ្ទាល់​ខ្លួន​ ឬមួយ​ទិញ​ពី​បណ្តាញ​ឧក្រិដ្ឋ​ជនជាដើម ។

កាលពីថ្ងៃអង្គារ​សភាជាន់ទាប​ប្រទេសនេះ​បាន​បោះឆ្នោត​តាម​ជួរបក្ស​ក្នុង​ការ​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​ពាក់ព័ន្ធ​និងការ​ធ្វើឲ្យ​ស្របច្បាប់នៃ​ការដាំដុះ​ដំណាំ​កញ្ឆាតែម្តង ។

សមាជិក​សភាមកពីបក្សសេរីនិយម D66 លោក Vera Bergkamp ​ដែលជា​អ្នកបាន​ដាក់សេចក្តី​ស្នើ​ច្បាប់នេះជូនសភា​អនុម័តបាន​លើកឡើងថា​ក្នុង​ចំណោម​ហេតុ​ផល​ដ៏​សំខាន់​របស់ខ្ញុំ​គឺដើម្បី​កាត់បន្ថយ​ឲ្យ​បាន​ច្រើនបំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន​នៃ​ហានិភ័យ​នៅក្នុង​សុខុមាលភាព​សាធារណៈ​តាមរយៈ​ការធ្វើ​និយ័តកម្ម​នៃ​ការ​បង្កបង្កើនផល​ដំណាំនេះ​ដែលអាច​ដាក់ឲ្យ​​ជាប់ពន្ធ​លើ​ផលិតកម្ម​និង​ពី​គុណ​ភាព​ជាដើម​ ។ ចំណែក​ចំណុច​សំខាន់មួយផ្សេងទៀត​គឺ​យើង​សម្រេចបាន​នូវ​ការ​ដាំ​ដុះ​សម្រាប់​ហាងកាហ្វេ​ ហេតុដូច្នេះហើយវា​ជម្រុះចេញ​នូវ​ពាណិជ្ជកម្ម​ដែល​បង្កើត​​ឧក្រិដ្ឋកម្ម  ។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

RELATED ARTICLES