Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិប៉ះទង្គិចគ្នា​ រវាង​កងទ័ពស៊ូដង់​ និង​ពួកឧទ្ទាម​ស្លាប់ និង​របួស១១នាក់​

ប៉ះទង្គិចគ្នា​ រវាង​កងទ័ពស៊ូដង់​ និង​ពួកឧទ្ទាម​ស្លាប់ និង​របួស១១នាក់​

តំបន់​អាហ្វ្រិក៖ កងទ័ព​ស៊ូដង់​​ប្រកាស​កាលពីថ្ងៃអង្គារ​ថា​ខ្លួន​បាន​វាយ​បណ្តេ​ញ​ក្រុម​ឧទ្ទាម​ដែលប៉ះបោរប្រឆាំងនិង​តំបន់ Al-Mashayesh ដែល​បាន​សម្លាប់​ទាហា​ន​រដ្ឋាភិបាល​ម្នាក់​និង​របួស​១០នាក់​ ។

អ្នកនាំពាក្យ​កងទ័ព​ស៊ូដង់​លោក Ahmed Khalifa Al-Shami បានថ្លែងប្រាប់​សារព័ត៌មាន​ចិន​ស៊ីនហួរថា​ កងកម្លាំង​​​របស់​ក្រុមឧទ្ទាម​ឬក្រុមចលនា​រំដោះ​ប្រជា​ជន​ស៊ូដង់​ បាន​វាយប្រហារ​មកលើ​ប៉ុស្តិ៍​យោធា​មួយ​កន្លែង​របស់យើង​ក្នុង​តំបន់ Al-Mashayesh ហើយ​កងកម្លាំងយើង​បានវាយបណ្តេញ​ក្រុមបះបោរនេះ​ចេញពី​កន្លែង​ផ្ទុះអាវុធដាក់គ្នា​នោះតែម្តង ។

ម្នាក់ក្នុងចំណោមទាហានរបស់យើង​ត្រូវបាន​សម្លាប់​ហើយ​១០នាក់​ផ្សេងទៀត​រង​របួស​ ។ លោកបានបន្ថែមថា​​តួលេខនៃការ​ពាក់លីជីវិត​ក្នុង​ចំណោម​​ឧក្រិដ្ឋជន​គឺ​មាន​ចំនួនត្រឹមត្រូវ​ តែ​យើង​មិន​ទាន់បង្ហាញ​តួលេខជាក់លាក់នោះឡើយ ។

លោកចាត់ទុកថា​ការវាយប្រហារ​នេះ​គឺ​រំលោភបំពាន​លើ​បទឈប់បាញ់​ដែល​បា​ន​ប្រកាស​ដោយ​រដ្ឋាភិបាលស៊ូដង់​ ដោយ​លោកបញ្ជាក់ថា​ពួកឧទ្ទាម​កំពុង​ប៉នប៉ង​ដាក់​សម្ពាធ​មកលើ​រដ្ឋ​ដោយ​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ប្រឆាំងនិង​រដ្ឋាភិបាល​ដើម្បី​នឹង​ថ្កោលទោស​រដ្ឋាភិបាល​និងការ​លើកឡើង​ពី​ការ​រំលោភបទឈប់បាញ់​។

លោកបន្តថា​យើង​បាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ឈប់បាញ់​ដែលបានប្រកាស​ តែ​ក្រុមឧទ្ទាម​ចុះ​តែ​រំលោភបំពានវា​ម្តងហើយម្តងទៀត ។

គួររំលឹកថា​រដ្ឋាភិបាលស៊ូដង់​បាន​និងកំពុង​ប្រយុទ្ធ​ជាមួយ​និង​ក្រុមឧទ្ទាមខាងលើ​នេះ​នៅតំបន់ South Kordofan និង​រដ្ឋ ​Blue Nile ចាប់តាំងពី​ឆ្នាំ​២០១១ និង​ក្រុមប្រដាប់អាវុធ​ក្នុង​តំបន់ Darfur តាំងពីឆ្នាំ​២០០៣មកម្ល៉េះ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES