អាយស៊ីស៖ ឧត្តមសេនីយ៍ម្នាក់មកពីក្រុមកងទ័ពរួបរួមដឹកនាំដោយសហរដ្ឋអាមេរិកបានថ្លែងថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមឬអាយស៊ីសកំពុងបង្ខំឲ្យកុមារនិងជនពិការបើករថយន្តដែលមានផ្ទុកគ្រឿងផ្ទុះសំដៅកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ក្នុងទីក្រុងមូស៊ុល ។
ប្រភពបានបន្តថាកលយុទ្ធដ៏ឃោឃៅនេះត្រូវបានគេរៀបចំជាមួយនិងវិធានការណ៍ដទៃទៀតក្នុងសមរភូមិ ដែលជាសញ្ញាមួយបង្ហាញថាក្រុមអាយស៊ីសដឹងពីការបរាជ័យរបស់ពួកគេគឺមិនអាចចៀសផុតបានឡើយ ។
ក្រុមជ្រុលនិយមនេះបានប្រើប្រាស់រថយន្តជាមធ្យមបាយបំផ្ទុះគ្រាប់បែកនៅបរិវេណទីតាំងយោធាដើម្បីបំផ្លាញនូវប្រតិបត្តិការនៅក្នុងការតភ្ជាប់តំបន់ជាច្រើនក្នុងអំឡុងពេលប្រយុទ្ធនៅក្រុងមូស៊ុលនិងកន្លែងដទៃក្នុងប្រទេសអ៊ីរ៉ាក់។
ថ្លែងប្រាប់ AFP និងអ្នកសារព័ត៌មានដទៃទៀតក្នុងរដ្ឋធានីបាដាដសប្តាហ៍នេះ លោកឧត្តមសេនីយ៍ត្រី Matt Isler បានថ្លែងថាក្រុមអាយស៊ីសជ្រើសយកបច្ចេកទេសថ្មីក្នុងការប្រើប្រាស់ដើម្បីបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តដោយសារតែសមាជិករបស់ខ្លួនចេញមករត់ចោលការស្ម័គ្រចិត្តធ្វើជាអ្នកបើករថយន្ត ។
គួរបញ្ជាក់ថាក្រុមកងកម្លាំងរួបរួមគ្នាដែលដឹកនាំដោយសហរដ្ឋអាមេរិកតែងតែបានសង្កេតឃើញថារថយន្ត VBIEDs ចេញដំណើរតាមបេសកកម្មជារឿយៗ ដូច្នេះគឺមានតែអ្នកបើកបររបស់រថយន្តប៉ុណ្ណោះដែលអាចបើកតម្រង់ខុសទិសដៅបានឬមួយការព្យាយាមបង្កាប់ខ្លួនអ្នកទាំងនោះនៅពីក្រោយរចនាសម្ព័ន្ធនេះតែប៉ុណ្ណោះ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា