Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិចិនព្រមាន​ជប៉ុន ឲ្យប្រយ័ត្នសម្តី​ ជុំវិញ​បញ្ហាពាក់ព័ន្ធ នឹងកោះតៃវ៉ាន់

ចិនព្រមាន​ជប៉ុន ឲ្យប្រយ័ត្នសម្តី​ ជុំវិញ​បញ្ហាពាក់ព័ន្ធ នឹងកោះតៃវ៉ាន់

ចិន(តៃវ៉ាន់)៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បានថ្លែង​កាលពីថ្ងៃសុក្រ​ថា​​ចិន​​ជំទាស់​នឹង​ការ​លើកឡើង​របស់ភាគីជប៉ុននិង​ជំរុញឲ្យ​រដ្ឋាភិ​បាល​ក្រុងតូក្យូ​ប្រយ័ត្ន​សម្តី​របស់​ខ្លួន​និង​អំពើណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​កោះតៃវ៉ាន់​ ។

មន្ត្រីអ្នកនាំពាក្យ​លោក Geng Shuang បាន​ធ្វើការ​គូសបញ្ជាក់​បែបនេះ​បន្ទាប់ពី​ទីភ្នាក់ងារ​របស់ក្រសួងការពារជាតិ​ជប៉ុន​បាន​បញ្ចេញ​របាយការណ៍​មួយ​ស្តីពី​សន្តិ​សុខ​របស់ចិនក្នុង​នោះ​ក៏រាប់បញ្ចូលកោះតៃវ៉ាន់ដែលជាតំបន់​​ត្រូវបាន​​ដាក់​បញ្ចូល​ជា​​អង្គភាព​នយោបាយ​មួយ​របស់ចិនដីគោក ។

លោក Geng បានថ្លែងថា​យើង​សូមប្រឆាំង​យ៉ាងដាច់អហង្ការ​ចំពោះការ​លើក​ឡើង​​របស់​ភាគីជប៉ុន​ ដោយសង្កត់​ធ្ងន់​លើ​បញ្ហាពាក់​ព័ន្ធ​និងកោះ​តៃវ៉ាន់​ដែលជា​ផ្នែកមួយនៃកិច្ចការផ្ទៃក្នុង​និង​ទាក់ទង​នឹង​ផលប្រយោជន៍​ស្នូលរបស់ចិន ។

លោកបាន​ជំរុញឲ្យ​ភាគី​ជប៉ុន​ប្រព្រឹត្តតាម​គោលការណ៍​ដែល​បង្កើត​ឡើងក្នុង​សេចក្តីថ្លែងការណ៍រួម​ស៊ីណូ-ជប៉ុនឆ្នាំ​១៩៧២ ដែល​​ផ្តោត​សំខាន់លើ​គោល​នយោបាយ​ចិនតែមួយ​និង​ការ​បកស្រាយ​បញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ដោយ​ប្រុង​ប្រយ័ត្ន ។

យោងតាម​សេចក្តីថ្លែងការណ៍រួមនេះ​ រដ្ឋាភិបាលជប៉ុន​យល់​ពេញ​បន្ទុក​និង​គោរព​នូវ​ឋានៈ​របស់ចិន​ចំពោះ​កោះតៃវ៉ាន់ជា​ទឹកដី​របស់ចិន​ដែលមិន​អាច​​ផ្លាស់ប្តូរបាន​ឡើយ ។

លោកបានថ្លែងថា​ជប៉ុនគួរតែ​​ទប់ស្កាត់រាល់ការ​ផ្ញើសារ​​ចំៗ​ចំពោះ​​កម្លាំង​បំបែក​ខ្លួន​​ទាមទារឯករាជ្យ​របស់កោះតៃវ៉ាន់​ ដែលជាការ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ស្ថិរភាពនិង​សន្តិភាព​ក្នុង​តំបន់​ឬ​បណ្តាល​ឲ្យ​មានការ​រំខាន​ដល់ទំនាក់ទំនង​ចិន-ជប៉ុន​សារ​ជា​ថ្មី​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES