Sunday, April 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ូតូបុករ៉ឺម៉កក្រឡា.../ប់ ឈ្លោះជាមួយប៉ូលិស

ម៉ូតូបុករ៉ឺម៉កក្រឡា…/ប់ ឈ្លោះជាមួយប៉ូលិស

ភ្នំពេញ ៖ បុរសម្នាក់ បើកម៉ូតូរ៉ឺម៉ក បានបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបុរសម្នាក់ទៀត ជិះម៉ូតូ ១គ្រឿង តាមផ្លូវត្រង់ ជ្រុលទៅបុក បណ្តាលឱ្យម៉ូតូកង់បី ក្រឡាប់ផ្ងារជើង រងការខូចខាត ព្រមទាំងមានអ្នករងរបួស ២នាក់ លុះបន្តិចក្រោយមក លេចមុខតំណាងភាគីខាងម៉ូតូ មកដល់ក្នុងស្ថានភាពស្រវឹងមិ នរកដំណោះស្រាយជាមួយគ្នា បែរជាទាស់ពាក្យសម្តីជាមួយនឹងសមត្ថកិច្ចទៅវិញ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥  នៅចំណុចទល់មុខផ្សារទំនើបអ៊ីអន១ តាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើកម៉ូតូរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 1N-5046 ធ្វើដំណើរតាមបណ្តោយផ្លូវសុធារស ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវចូលទៅច្រកផ្សារទំនើបអ៊ីអន តែពេលម៉ូតូកង់បីបត់បានពាក់កណ្តាលផ្លូវ ស្រាប់តែបុរសម្នាក់ បានជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JX-0143 ធ្វើដំណើរតាមបណ្តោយផ្លូវសុធារស ក្នុងទិសដៅបញ្ច្រាសគ្នា ពីត្បូងទៅជើង ចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកម៉ូតូកង់បី ចំពាក់កណ្តាល យ៉ាងពេញទំហឹង បណ្តាលឱ្យម៉ូតូកង់បី ក្រឡាប់បះជើងមួយចំហៀង រងការខូចខាត ព្រមទាំងធ្វើឱ្យមនុស្សរងរបួស បែកក្បាល យកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីភ្លាមៗ។  ដោយឡែកខាងម៉ូតូហុងដា ឌ្រីម សេ១២៥  រងការខូចខាតផ្នែកខាងមុខ ព្រមទាំងធ្វើឱ្យអ្នកជិះម៉ូតូ រងរបួសបែកក្បាល និងរបួសជើងខាងឆ្វេង តែមិនបានទៅមន្ទីរពេទ្យនោះទេ។

បន្ទាប់ពីកើតហេតុ ស្រាប់តែបងប្អូនភាគីខាងម៉ូតូ បានមកដល់កន្លែងកើតហេតុ ស្ថិតក្នុងស្ថានភាពស្រវឹង មិននិយាយដោះស្រាយគ្នាទេ បែរជាមកឈ្លោះទាស់ពាក្យសម្តីជាមួយសមត្ថកិច្ចទៅវិញ រហូតទាល់តែសមត្ថកិច្ចប្រើវិធានការក្តៅ ឃាត់ខ្លួនយកទៅសាកសួរនិងវាស់ជាតិអាល់កុល ស្រាប់តែបុរសរូបនោះ ស្លូតវិញ។

ក្រោយពេលកើតហេតុ តំណាងភាគីទាំងសងខាងបានសម្រេចបញ្ចប់រឿង ដោយសុខចិត្តយកមធ្យោបាយទៅជួសជុល និងទៅព្យាបាលរបួសរៀងៗខ្លួន ដើម្បីបញ្ចប់រឿងតែម្តង៕

RELATED ARTICLES