Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិពួកហាម៉ាស បដិសេធ​សំណើរបញ្ជូនទ័ព ទៅ​កាហ្សារបស់ ​លោក Netanyahu ​

ពួកហាម៉ាស បដិសេធ​សំណើរបញ្ជូនទ័ព ទៅ​កាហ្សារបស់ ​លោក Netanyahu ​

តំបន់កាហ្សា៖ បណ្តាញព័ត៌មានចិនផ្សាយថា​ក្រុមចលនាហាម៉ាសអ៊ីស្លាម​​កាលពី​ថ្ងៃ​អាទិត្យ​នេះ​បាន​បដិសេធ​សំណើរ​របស់​លោកនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu ក្នុងការ​បញ្ជូនកងទ័ព​អន្តរជាតិ​ទៅកាន់តំបន់​កាហ្សាស្រ្តីប។

អ្នកនាំពាក្យ​របស់ក្រុមហាសម៉ាសលោក Abdulatif al-Qanou បានថ្លែងនៅ​កាហ្សា​ក្នុង​សេចក្តីថ្លែងការណ៍​អំឡុងសន្និសិទ​កាសែត​មួយ​ថា​ការ​បញ្ជូនកម្លាំង​អន្តរជាតិ​ទៅកាន់​តំបន់កាហ្សាស្រ្តីប​គឺជា​បញ្ហា​គ្រោះថ្នាក់មួយ​ហើយ​ខ្លួន​ក៏​បាន​បដិសេធ​យ៉ាង​ដាច់អ​ហង្ការផងដែរ ។

កាលពី​ព្រឹកថ្ងៃអាទិត្យ​ ទីភ្នាក់ងារ​ព័ត៌មានអ៊ីស្រាអែល​បានរាយការណ៍ថា​លោក Netanyahu បានធ្វើសំណើ​រ​នេះនៅក្នុង​កិច្ចប្រជុំមួយ​ដែល​លោកបាន​ប្រារព្ធឡើង​​ជាមួយនិង​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​លោក Julie Bishop ក្នុង​ទីក្រុង​ហ្ស៊េរុយសា​ឡិម ។

លោក Netanyahu បានស្នើយ៉ាងដូច្នេះថា​កងទ័ពអ៊ីស្រាអែល​ត្រូវតែ​គ្រប់គ្រង​តំប​ន់​ West Bank ហើយជាអ្នកត្រួត​​ពិនិត្យ​​មើល​អំពី​សន្តិសុខ​ក្នុង​​តំបន់​កាហ្សា​វិញ​ម្តងដែលមាន​វត្តមាន​កងកម្លាំង​ឃ្លាំមើលរបស់អន្តរជាតិ​លើ​ទឹកដីនេះ និង​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ភេរវកម្មទៀតផង។

ក្រុមហាម៉ាស​បានព្រមានថា​មហាអំណាច​ឬ​កងកម្លាំងអន្តរជាតិ​ណាមួយ​ដែល​បញ្ជូន​ទៅកាន់កាហ្សានឹង​ត្រូវ​បានចាត់ទុកថា​ជាកម្លាំង​ចូលកាន់កាប់មួយ​ ។ ហើយ​ក្រុមហាម៉ាស​មិនដែលធ្លាប់​ទទួលយក​នូវការកាន់កាប់​ឬត្រួតត្រា​ថ្មីនេះឡើយ ។

មន្ត្រីនាំពាក្យ​ក្រុមហាម៉ាសបានបញ្ជាក់យ៉ាងច្បាស់លាស់ថា​គំនិត​នៃ​ការ​បញ្ជូន​ក​ងកម្លាំងអន្តរជាតិ​ទៅកាន់តំបន់កាហ្សាស្ត្រីប​គឺជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​​នៅលើ​ទឹកដី​នេះ​ ហើយ​យើងនឹង​ប្រឈមមុខ​​ដោយ​ប្រើកម្លាំង​ជាមួយនិង​ករណី​នេះ​តាម​អ្វី​ដែល​អាចធ្វើទៅបាន ។ លោកបានសង្កត់ធ្ងន់ថាក្រុមអ្នកតស៊ូដោយ​ប្រដាប់អាវុធ​របស់ប៉ាឡេស្ទីន​​នឹងការពារ​កាហ្សាឲ្យ​ខានតែបាន ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES