អាមេរិក៖ សហរដ្ឋអាមេរិកបានអំពាវនាវឲ្យរដ្ឋាភិបាលស៊ីរីអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់ក្នុងប្រទេសអ៊ុយក្រែនជាបន្ទាន់ ដោយចោទប្រកាន់កងកម្លាំងរបស់ពួកបំបែកខ្លួនគាំទ្ររុស្ស៊ីដាក់ទិសដៅលើទីភ្នាក់ងារឃ្លាំមើលសន្តិសុខអន្តរជាតិ។
ក្រសួងការបរទេសបានឲ្យដឹងថាយើងអំពាវនាវឲ្យរុស្ស៊ីនិងកងកម្លាំងបំបែកខ្លួនដែលគាំទ្ររុស្ស៊ីប្រតិបត្តិតាមបទឈប់បាញ់ជាបន្ទាន់ ហើយដកចេញនូវអាវុធធុនធ្ងន់និងអនុញ្ញាតឲ្យមានការដោះលែងមន្ត្រីត្រួតពិនិត្យសន្តិសុខរបស់អង្គការកិច្ចសហប្រតិបត្តិការនិងសន្តិសុខតំបន់អឺរ៉ុប (OSCE) ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mark Toner បានថ្លែងថាសហរដ្ឋអាមេរិកបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ចំពោះការរីកធំឡើងនៃអំពើហិង្សាក្នុងតំបន់ភាគខាងកើតអ៊ុយក្រែននិងការខកខាននៃការគិតគូររបស់រុស្ស៊ីនិងកងកម្លាំងបំបែកខ្លួនក្នុងការប្រព្រឹត្តតាមកិច្ចព្រមព្រៀងឈប់បាញ់ដែលបានយល់ស្របគ្នាក្នុងអំឡុងពេលពីរឆ្នាំមកនេះក្នុងតំបន់ Minsk ។
លោកបានថ្លែងថាយើងសូមថ្កោលទោសចំពោះការដាក់ទិសដៅលើមន្ត្រីត្រួតពិនិត្យលើបេសកកម្មពិសេសរបស់ OSCE និងការចាប់យកយានអវកាសគ្មានមនុស្សបើក SMM ពីសំណាក់កងកម្លាំងរួមរបស់ពួកបំបែកខ្លួននិងរុស្ស៊ី។
គួរកត់សម្គាល់ថាចំនួនអ្នករបួសនិងស្លាប់នៅតែកើតមានដដែល ថ្វីត្បិតតែមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃច័ន្ទដែលយល់ស្របដោយរុស្ស៊ីនិងអ៊ុយក្រែនយ៉ាងណាក្តី ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា