Thursday, April 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះ៤ ជួញថ្នាំញៀន៣៥កញ្ចប់

វ៉ៃ…/ខ្នោះ៤ ជួញថ្នាំញៀន៣៥កញ្ចប់

ខេត្តកំពង់ស្ពឺ ៖ ជនសាង្ស័យ ១ក្រុម ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចជំនាញ បើកប្រតិបត្តិការឃាត់ខ្លួន ដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន សរុបចំនួន៣៥កញ្ចប់។ប្រតិបត្តិការបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិព្រៃធំ  ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។

មុខសញ្ញាសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឡុក ដុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រៃធំ  ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។ ទី២-ឈ្មោះឡុក អិច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រៃធំ  ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។ ទី៣-ឈ្មោះខុន ចាន់រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង និងទី៤-ឈ្មោះធុក ថាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគាមន្នី ឃុំរុងរឿង ស្រុកថ្ពង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ មានសេចក្តីរាយយ ការណ៍ពីប្រជាពលរដ្ឋថា នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះឡុក ដុង ភេទប្រុស ស្ថិតនៅភូមិព្រៃធំ  ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ តែងតែមានមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ចេញចូលធ្វើសក ម្មភាពនៅទីនោះ រៀងរាល់ថ្ងៃ មួយយប់ទល់ភ្លឺ។

ក្រោយទទួលព័ត៌មានខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានដាក់កម្លាំងឃ្លាំមើល ល្បាតជិតទីតាំងខាងលើ ជាក់ស្តែងកម្លាំងសមត្ថកិច្ចបានឃើញមុខសញ្ញាសង្ស័យ ចំនួន៤នាក់ខាងលើ រួចបានឃាត់ខ្លួននិងត្រួតពិនិត្យ ឆែកឆេររកឃើញវត្ថុតាងជាក់ស្តែង រួមមាន ១-ម្សៅក្រាមពណ៌ស សង្ស័យគ្រឿងញៀន ចំនួន៣៥កញ្ចប់ (៣២តូច ៣មធ្យម)។ ២-ទូរស័ព្ទដៃ ចំនួន៥គ្រឿង។ ៣-ជញ្ចីងអេឡិចត្រូនិកសម្រាប់ថ្លឹងគ្រឿង ញៀន ចំនួន១គ្រឿង។ ៤-ម៉ូតូ ចំនួន២គ្រឿង។ ៥-ឧបករណ៍ច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន។

មុខសញ្ញាសង្ស័យទាំង៤នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES