Friday, April 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះព្រៃ រាលឆេះចម្ការចេក

ភ្លើងឆេះព្រៃ រាលឆេះចម្ការចេក

ខេត្តកណ្តាល ៖ ដីព្រៃមួយកន្លែង ត្រូវបានភ្លើងឆាបឆេះ រាលដាលដល់ចម្ការចេក របស់ប្រជាពលរដ្ឋ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចេញមកជួយបាញ់ទឹកពន្លត់ភ្លាមៗ។

ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅក្នុងមូលដ្ឋានភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានករណីអគ្គិភ័យឆាបឆេះដីព្រៃ កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលព្រែកអំបិល សហការជាមួយប្រជាការពារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចុះអន្តរាគមន៍ជួយពន្លត់ និងមានការស្នើសុំអន្តរាគមន៍ទៅលោកអធិការនគរបាលស្រុកស្អាង សុំរថយន្តពន្លត់អគ្គិភ័យ ដើម្បីចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។

យោងតាមការបញ្ជាក់របស់ប្រជាការពារឃុំព្រែកអំបិល បានដឹងថា ការឆាបឆេះព្រៃ នៅក្នុងមូលដ្ឋានខាងលើ គឺខូចខាតប្រមាណ ២ហិកតារ និងបានប៉ះពាល់ដីចម្ការចេក មួយចំនួន និងដីព្រៃរបស់ប្រជាពលរដ្ឋផងដែរ៕

RELATED ARTICLES