Saturday, April 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកស្រាបៀរ ក្រឡា.../ប់ផ្ងារជើង

ឡានដឹកស្រាបៀរ ក្រឡា…/ប់ផ្ងារជើង

ខេត្តកំពង់ឆ្នាំង ៖ រថយន្តធុនធំ ដឹកស្រាបៀរ ១គ្រឿង បើកបរដល់ចំណុចផ្លូវកោង បួងចង្កូតបត់ស្រាប់តែក្រឡាប់ផ្ងារជើង បណ្តាលឱ្យរងការខូចខាតរថយន្ត និងស្រាបៀរមួយចំនួន សំណាងល្អ មិនបង្កឱ្យគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ៩និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបត់កោង រង្វង់មូលឆ្នាំង ស្ថិតក្នុងឃុំព្រៃខ្មែរ ស្រុករលាប្អៀរ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តធុនធំ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលនិងទ្រុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-7352 មានដឹកស្រាបៀរ ម៉ាក GREET បើកបរក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុខាងលើ បួងចង្កូចបំណងចូលទីរួមខេត្តកំពង់ឆ្នាំង ស្រាប់តែក្រឡាប់ផ្ងារជើងតែម្តង។

តាមការសន្និដ្ឋានបឋម ករណីខាងលើ សង្ស័យដឹកធ្ងន់ គួរផ្សំនៅត្រង់ចំណុចទីតាំងខាងលើមានសភាពផ្លូវកោង តៃកុងគ្រប់គ្រងស្ថានភាពផ្លូវពុំបាន និងខ្វះភាពទទួលខុសត្រូវផ្នែកបច្ចេកទេសបើកបរផង ក៏បណ្តាលឲ្យក្រឡាប់តែម្តង។

ករណីខាងលើនេះ មិនបណ្តាលឲ្យអ្នកបើកបរ ឬអ្នកធ្វើដំណើររងគ្រោះថ្នាក់នោះទេ គ្រាន់តែខូចខាតរថយន្ត និងស្រាបៀរ មួយចំនួនប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានឱ្យម្ចាស់រថយន្ត ហៅឡានស្ទូច មកស្ទូចយកចេញភ្លាមៗ ដើម្បីសម្រួលកុំឱ្យមានការកកស្ទះចរាចរណ៍៕

RELATED ARTICLES