Saturday, April 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានបែកកង់ មិនឈប់ បើកបុ.../កខ្ទេច ដាច់កង់

ឡានបែកកង់ មិនឈប់ បើកបុ…/កខ្ទេច ដាច់កង់

ភ្នំពេញ ៖ បុរសជនជាតិចិន ម្នាក់ បើករថយន្តចុះពីលើស្ពានសុខ ស្រាប់តែផ្ទុះកង់ តែមិនព្រមឈប់ នៅតែបន្តបើកមកមុខទៀត ធ្វើឱ្យបាក់ដាច់កង់ រេចង្កូតទៅបុកខឿនសួនច្បារ ខូចខាតធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិនម្នាក់ បានបើក រថយន្តទំនើប ១គ្រឿង ម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BV-7677 បើកបរក្នុងទិស ដៅពីកើត មកលិច ល្បឿនលឿន ខណៈបើកមក ដល់ចំណុចរង្វង់កួចកាណុង រថយន្តបានផ្ទុះកង់មុខ។ ស្របពេលនោះ ជនជាតិចិន ខាងលើ មិនឈប់ឡើយ នៅតែបន្តបើករហូតមកដល់ទល់មុខធានាគារមួយកន្លែង រថយន្តរេចង្កូតទៅបុកនឹងខឿនសួនច្បារ បណ្តាលឱ្យរងការខូចខាត។ ចំណែករថយន្តខាងលើ បានដាច់កង់រថយន្តផ្នែកមុខ ខាងឆ្វេង តែមិនមានអ្នកណាម្នាក់រងរបួសឡើយ។ ភ្លាមៗបុរសជនជាតិចិន ជាអ្នកបើកបររថ យន្ត បានដើរពីកន្លែងកើតហេតុ ទៅអង្គុយក្នុងម៉ាតក្បែរនោះធ្វើព្រងើយ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ និងបានរាយការណ៍ទៅកាន់កម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES