Saturday, April 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមត្នោតផ្អែម បង្កប់សេវាស្រួ.../ល ប៉ូលិសចុះប្រមូលស្រីស្អាត

ត្នោតផ្អែម បង្កប់សេវាស្រួ…/ល ប៉ូលិសចុះប្រមូលស្រីស្អាត

ភ្នំពេញ ៖ ភោជនីយដ្ឋានមួយកន្លែង យីហោ «ត្នោតផ្អែម» ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្សនិងកាពារអនីតិជន សហការជាមួយសមត្ថកិច្ចមូលដ្ឋាន នៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យ ឆ្មក់ចុះបង្ក្រាប សង្ស័យបង្កប់សេវាផ្លូវភេទខុសច្បាប់ ប្រមូលបាននារីវ័យក្មេងរូបស្រស់ ជាច្រើននាក់ ។

ប្រតិបត្តិការបង្ក្រាបហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចភោជនីយដ្ឋាន «ត្នោតផ្អែម» មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ បេតុង អមផ្លូវរថភ្លើងចំណុចភូមិព្រៃសាលា ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ។

យោងប្រភពព័ត៌មានពីមន្ត្រីជំនាញ បានឱ្យដឹងថា ទីតាំងភោជនីយដ្ឋាន «ត្នោតផ្អែម» ខាងលើ សង្ស័យលួចលាក់បង្កប់សេវាបម្រើផ្លូវភេទខុសច្បាប់ ទើបសមត្ថកិច្ចដាក់កម្លាំងជំនាញ សហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យ ឆ្មក់ចុះបង្ក្រាបជាក់ស្តែងតែម្តង។

ប្រភពដដែល បន្តថា ជាលទ្ធផល កម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី បានជាច្រើននាក់ ដែលពាក់ព័ន្ធ ព្រមទាំងដកហូតសម្ភារៈផ្សេងៗមួយចំនួនធំ។ ចំណែកអ្នកដែលមិនមានការពាក់ព័ន្ធ ត្រូវបានឱ្យត្រឡប់ទៅវិញ។

ក្រោយពីធ្វើការឃាត់ខ្លួនរួច សមត្ថកិច្ចក៏បាននាំខ្លួនបុរសនិងនារីជាច្រើននាក់ខាងលើ រួមទាំងសម្ភារៈមួយចំនួន ដឹកយកទៅកាន់អគ្គស្នងការដ្ឋាននគបាលជាតិ ដើម្បីសាកសួរបន្ត និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES