Tuesday, April 29, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះ១១នាក់ ដកហូតថ្នាំញៀន ១កញ្ចប់ធំ

វ៉ៃ…/ខ្នោះ១១នាក់ ដកហូតថ្នាំញៀន ១កញ្ចប់ធំ

ខេត្តបាត់ដំបង ៖ ជនសង្ស័យ ១ក្រុម ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន សរុបចំនួន១១នាក់ និងដកហូតបានវត្ថុតាង គ្រឿងញ្រៀន មួយចំនួន។

ការឃាត់ខ្លួនក្រុមជនសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។

ជនសង្ស័យទាំង១១នាក់ ដែលត្រូវចាប់ខ្លួន រួមមាន ទី១-ឈ្មោះវង្ស ឡាយយូឡាយ ភេទប្រុស អាយុ១៩ឆ្នាំ។ ទី២-ឈ្មោះហេង វឌ្ឍនៈ ភេទប្រុស អាយុ១៨ឆ្នាំ។ ៣-ឈ្មោះហាក់ លីហ៊ាង ភេទប្រុស អាយុ២២ឆ្នាំ។ ទី៤-ឈ្មោះសុខា មករា ភេទប្រុស អាយុ២១ឆ្នាំ។ ទី៥-ឈ្មោះវណ្ណា រក្សា ភេទប្រុស អាយុ២៣ឆ្នាំ។ ទី៦-ឈ្មោះដាវីដ នុត ភេទប្រុស អាយុ២៣ឆ្នាំ។ ទី៧-ឈ្មោះសែន សុមុនីរ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ។ ទី៨-ឈ្មោះនាក់ វិច្ឆិកា ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៩-ឈ្មោះកែវ ឆៃណា ភេទប្រុស អាយុ១៨ឆ្នាំ។ ទី១០-ឈ្មោះឌឿត វាសនា ភេទប្រុស អាយុ២២ ឆ្នាំ។ និងទី១១-ឈ្មោះយក់ វាសនា ភេទប្រុស អាយុ១៥ឆ្នាំ។

យោងតាមរបាយការណ៍ បានបញ្ជាក់ថា ក្រុមជួញដូរគ្រឿងញៀន ទាំង១១នាក់នេះ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថក្រុងបាត់ដំបង ឃាត់ខ្លួនជាបន្តបន្ទាប់ ពេលដែលក្រុមនេះកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង។

ជាមួយនេះ កម្លាំងជំនាញបានដកហូតវត្ថុតាង រួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន១កញ្ចប់ធំ មានទម្ងន់២៤,៦៨ក្រាម សម្ភារៈវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀន មួយចំនួន និងម៉ូតូ ចំនួន៥គ្រឿង (ជាមធ្យោបាយប្រព្រឹត្តបទល្មើស) រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

ជនសង្ស័យទាំង១១នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES