Wednesday, April 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃា.../ត់ខ្លួនក្មេងទំនើង៦នាក់ បង្ហោះម៉ូតូបង្ហោះហ្វេសប៊ុក

ឃា…/ត់ខ្លួនក្មេងទំនើង៦នាក់ បង្ហោះម៉ូតូបង្ហោះហ្វេសប៊ុក

ខេត្តបាត់ដំបង ៖ ក្មេងទំនើង ១ក្រុម បានប្រមូលផ្តុំគ្នា  ធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវ យ៉ាងអនាធិបតេយ្យ បង្កឱ្យមានការភ័យខ្លាច និងប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកដំណើរ ហើយថែមទាំងបានថតវីដេអូ បង្ហោះអួតតាមបណ្តាញសង្គមទៀត ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ៦នាក់។ករណីក្មេងទំនើងបង្ហោះម៉ូតូនេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅតាមដងផ្លូវក្នុងភូមិសា ស្ត្រ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ មានករណីក្មេងទំនើងប្រមូលផ្តុំបង្ហោះម៉ូតូតាមដងផ្លូវ ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី ខេត្តបាត់ដំបង ហើយថែមទាំងបានថតបង្ហោះក្នុងបណ្តាញសង្គម ហ្វេសប៊ុក បង្កឱ្យមានការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គម។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ស្របតាមយោបល់ ដឹក នាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ ក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវ សរុបចំនួន៦នាក់ និងដកហូតបានម៉ូតូ ចំនួន ៣គ្រឿង ជាមធ្យោបាយ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកុ។

ក្រោយធ្វើការសាកសួររួច នគរបាលស្រុក បានដកហូតម៉ូតូ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ជាបណ្តោះអាសន្ន រយៈពេល៣ខែ និងបានឱ្យអាណាព្យាបាលមកធ្វើលិខិតធានា និងធ្វើកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់រាល់សកម្មភាពពាក់ព័ន្ធបទល្មើសផ្សេងៗ ហើយយកទៅអប់រំនៅលំនៅឋានជាបន្ត រៀងៗខ្លួន៕

RELATED ARTICLES