Wednesday, April 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជាងជួសជុលកង់បីឆេះខ្ទេ.../ច ម្ចាស់ទារថ្មី

ជាងជួសជុលកង់បីឆេះខ្ទេ…/ច ម្ចាស់ទារថ្មី

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ បានបើកម៉ូតូកង់បីរបស់ខ្លួន ១គ្រឿង យកទៅឱ្យជាងជួសជុលធុងហ្គាស់ លុះជាងមានការធ្វេសប្រហែស ធ្វើឱ្យកើតមានការឆាបឆេះកង់បីអស់ទាំងស្រុង និងត្រូវបានម្ចាស់កង់បី ទាមទារឱ្យសងថ្មីវិញ។

ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិប៉ាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពម្ចាស់កង់បី  បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានយកម៉ូតូកង់បី មកឱ្យជាងលាងធុង ហ្គាស់ ព្រោះពេលជិះ មិនស្រួល។ លុះពេលមកដល់ ជាងម្នាក់ បានដោះធុងហ្គាស់ចេញ ហើយយកដែកកេះហ្គាស់ មកកេះលេង បង្កឱ្យឆាបឆេះម៉ូតូង់បីរបស់គាត់ យ៉ាងសន្ធោសន្ធៅ និងត្រូវបានអ្នកជិតខាងយកធុងពន្លត់អគ្គិភ័យ បាញ់ពន្លត់បានទាន់ពេល សំណាងមិនបង្កឆាបឆេះដល់ផ្ទះអ្នកជិតខាង ខូចខាតតែកង់បីប៉ុណ្ណោះ។

ម្ចាស់កង់បី បានបន្តថា កង់បីរបស់គាត់ ត្រូវបានជាងជួសជុលធ្វេសប្រហែស បង្កឱ្យឆាបឆេះខូចខាតស្ទើរទាំង ស្រុង ហេតុនេះគាត់ទាមទារឱ្យជាងទិញកង់បីថ្មី សងគាត់វិញ ព្រោះកង់បីគាត់ ស៊េរីឆ្នាំ២០២២ ទិញតម្លៃ ៣០០០ ដុល្លារ ដោយគាត់បានខ្ចីលុយចងការ មកទិញ រត់មិនទាន់បានរួចខ្លួនផង ត្រូវបានជាងធ្វើឆេះខូចខាតអស់។

ចំណែកជាង បានបញ្ជាក់ថា កង់បីដែលគាត់ធ្វើ បង្កឆាបឆេះខូចខាតនេះ គាត់ទទួលជួសជុលសងដូចដើមវិញ តែម្ចាស់កង់បី មិនទទួលយក ព្រោះជួសជុលខាតពេលវេលារកស៊ី និងមិនបានដូចដើមវិញ ទើបសុំឱ្យសងនោះ គាត់ពិភាក្សាជាមួយមេជាង និងក្រុមគ្រួសារគាត់សិន។

សមត្ថកិច្ចជំនាញ បានប្រាប់ថា កង់បីខាងលើ ត្រូវភ្លើងឆេះអស់ស្ទើរទាំងស្រុងទៅហើយ និងទុកឱ្យម្ចាស់កង់បី និងជាង រកដំណោះស្រាយជាមួយគ្នា៕

RELATED ARTICLES