Wednesday, April 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បគោយន្ត៣គ្រឿង ដឹកឈើខុសច្បាប់

បង្ក្រា…/បគោយន្ត៣គ្រឿង ដឹកឈើខុសច្បាប់

ខេត្តព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចស្រុករវៀង សហការបង្ក្រាបគោយន្តដឹកឈើខុសច្បាប់ ចំនួន៣គ្រឿង ចេញពីព្រៃឡង់ ស្រុកឆែប ខេត្តព្រះវិហារ បម្រុងយកមកចែកចាយនៅដេប៉ូខេត្តកំពង់ធំ។

ប្រតិបត្តិការនេះ ធ្វើឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ដោយមានកម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀង សហការជាមួយកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃ ព្រៃឡង់ បឹងពេរ (ស្នាក់ការរងរំចេក) ដែលដឹកនាំដោយលោកហោ ប៊ុនហួរ អភិបាលស្រុករវៀង។

សមត្ថកិច្ចជំនាញ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនោះ ដោយសារកម្លាំងសមត្ថកិច្ចមានតិច ទើបម្ចាស់គោយន្តដឹកឈើ បាននាំគ្នាបើករត់គេច តែត្រូវសមត្ថកិច្ចតាមចាប់មកវិញ ដោយខាងបរិស្ថាន ស្នាក់ការរំចេក ចាប់បាន៣គ្រឿង។ គោយន្តដឹកឈើប្រភេទលេខ២ ជាឈើផ្តៀក ខ្លះប្រវែង ៨ម៉ែត្រ និងខ្លះប្រវែង ១០ម៉ែត្រ ហើយចំនួនឈើ ក្នុង១គោយន្ត មានរហូតដល់ជាង៤ម៉ែត្រគូប។

ករណីនេះ សមត្ថកិច្ចជំនាញបានរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ហើយនឹងបន្តនីតិវិធីស្រាវជ្រាវរកម្ចាស់ឈើ យកផ្តន្ទាទោសតាមច្បាប់។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា គោយន្តដឹកឈើ ចំនួន៣គ្រឿងខាងលើ ចេញពីស្រុកឆែប ខេត្តព្រះវិហារ ដើម្បីយកទៅលក់នៅខេត្តកំពង់ធំ។  ម្ចាស់ឈើ មានឈ្មោះវីរៈ ជាឈ្មួញឈើដុះស្លែ ប្រចាំខេត្តព្រះវិហារ។ប្រភពបន្តថា ការដឹកជញ្ជូនឈើដោយរលូនបែបនេះ គឺឈ្មួញឈើខាងលើ បានទំនាក់ទំនងបង់លុយបើក ផ្លូវជាមុន ទើបអាចដឹកឈើចេញបាន៕

RELATED ARTICLES