Wednesday, April 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមន្ត្រីពន្ធនាគារ បើកឡានធ្លា.../ក់ចូលទឹកបឹងកន្សែង

មន្ត្រីពន្ធនាគារ បើកឡានធ្លា…/ក់ចូលទឹកបឹងកន្សែង

ខេត្តរតនគិរី ៖ បុរសម្នាក់ កំពុងបើកបររថយន្តដឹកកូនតូចម្នាក់ ទាំងស្ថានភាពស្រវឹង និងងងុយដេក លុះងោក១ភាំង ធ្វើឱ្យរថយន្តធ្លាក់ផ្លូវចូលទៅក្នុងទឹកបឹងកន្សែង បង្កឱ្យមានការភ្ញាក់ផ្អើល តែសំណាងល្អមិនបង្កឱ្យអ្នកបើកបរ និងអ្នករួមដំណើរ រងគ្រោះថ្នាក់នោះទេ ដោយសារត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេល។

ករណីបើករថយន្តធ្លាក់ចូលទឹកបឹងកន្សែងនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៣និង២៥ នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចបឹងកន្សែង ស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង។

តាមរបាយការណ៍បឋមរបស់សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ មានរថយន្ត ១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស បើកបរដោយ ឈ្មោះសេង ណាយ ភេទប្រុស អាយុ៣៧ឆ្នាំ មុរបរជាមន្ត្រីពន្ធនាគារខេត្តរតនគិរី រួមដំណើរជាមួយកូនអាយុ១០ឆ្នាំម្នាក់ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតធ្លាក់ចូលបឹងកន្សែង ទាំងកំរោលតែម្តង តែសំណាងល្អ មិនបង្កឱ្យអ្នកបើកបរ និងកូនប្រុសតូចដែលកំពុងរួមដំណើរក្នុងរថយន្ត មានគ្រោះថ្នាក់នោះទេ ដោយសារត្រូវបានប្រជាពល រដ្ឋក្បែរនោះ នាំគ្នាយកដុំថ្ម វាយបំបែកកញ្ចក់ក្រោយ ជួយសង្គ្រោះទាន់ពេល។

តាមសម្តីរបស់អ្នកបើកបររថយន្ត បានឱ្យដឹងថា មូលហេតុមកពីគាត់ងងុយដេក ងោក១ភាំង ទើបរថយន្តធ្លាក់ទឹកបឹងបែបនេះ។ ប៉ុន្តែតាមប្រភពប្រជាពលរដ្ឋថា អ្នកបើកបរ មានស្ថានភាពស្រវឹងស្រាផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើអន្តរាគមន៍ស្ទូចរថយន្តចេញពីទឹកបឹង រួចបានប្រគល់ឱ្យម្ចាស់ ពីព្រោះពុំបណ្តាលឱ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ៕

RELATED ARTICLES