Thursday, May 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដកហូតដីព្រៃជិត៥០០ហិកតារ ប្រគល់ជូនរដ្ឋ

ដកហូតដីព្រៃជិត៥០០ហិកតារ ប្រគល់ជូនរដ្ឋ

ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានចេញដីកាសម្រេចដកហូតដីព្រៃដែលក្រុមជនខិលខួចលួចកាប់ទន្ទ្រានយកធ្វើកម្មសិទ្ធិ ក្នុងពេលកន្លងទៅ យកមកប្រ គល់ជូនរដ្ឋគ្រប់គ្រងវិញ។

យោងតាមដីកាសម្រេច ដីព្រៃដែលត្រូវដកហូត មានចំនួន៤៨៧ហិកតារ ស្ថិតក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ចំណុចឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន នៃខេត្តស្ទឹងត្រែង។

ជាមួយគ្នានេះ លោកអភិបាលបាលខេត្តស្ទឹងត្រែង បានទុករយៈពេល៣០ថ្ងៃ សម្រាប់ជូនជនខិលខួចខាងលើ ធ្វើការតវ៉ា ប្រសិនបើជននោះកើតទុក្ខមិនសុខចិត្តត្រង់ចំណុចណាមួយ។

បន្ថែមលើនេះ លោកម៉ែន គុង អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ថា ដីដែលធ្វើការដកហូតខាងលើ ជាដីព្រៃដែលគ្រប់គ្រងដោយបរិស្ថាន ហើយត្រូវបានក្រុមជនខិលខួចចូលលួចកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិ កាលពីពេលកន្លងទៅ។

គួររំឭកផងដែរថា ក្នុងឆ្នាំ២០២៥ រដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើការដកហូតដីព្រៃ បានជាច្រើនរយហិកតារ ជាបន្តបន្ទាប់ ពីក្រុមជនខិលខូច ដើម្បីយកមកប្រគល់ជូនរដ្ឋគ្រប់គ្រងវិញ៕

RELATED ARTICLES