Sunday, May 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជុំគ្នាលេងបៀ ប៉ូលិសចា.../ប់ធ្វើកិច្ចសន្យា

ជុំគ្នាលេងបៀ ប៉ូលិសចា…/ប់ធ្វើកិច្ចសន្យា

ខេត្តបាត់ដំបង ៖ បន្ទាប់ពីបានឃើញសេចក្តីខម្មិនចូលរួមរបស់មហាជន នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អំពីករណីល្បែងស៊ីសង នៅភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់លោកអធិការនគរបាលស្រុក ឱ្យចាត់វិធានការស្រាវ ជ្រាវនិងមានវិធានការ ចំពោះករណីដែលមហាជនបានលើកឡើងជាបន្ទាន់។

លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានធ្វើការស្រាវជ្រាវ និងឱ្យកម្លាំងនគរបាលចុះទៅដល់ចំណុចទីតាំងដែលបានលើកឡើង ក្នុងនោះសមត្ថកិច្ចបានទៅដល់លំនៅឋានរបស់ឈ្មោ ផុន យ៉ុម ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅក្រុមទី៩ ភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ដែលពួកគាត់បានប្រមូលគ្នាលេងល្បែង (លេងបៀ) នៅខាងក្រោមផ្ទះ។

សមត្ថកិច្ចនគរបាល បានធ្វើការបញ្ឈប់ភ្លាមៗ ដោយអប់រំណែនាំ និងធ្វើលិខិតកិច្ចសន្យា មិនឱ្យពួកគាត់បន្តប្រព្រឹត្តិសកម្មភាពនេះបន្តទៀត។

ការឆ្លើយតបភ្លាមៗចំពោះមតិយោបល់ចូលរួមរបស់មហាជន នៅក្នុងបណ្តាញសង្គម គឺជាការរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបាន ដើម្បីរក្សានូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ស្របតាមគោលនយោ បាយស្តីពីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព៕

RELATED ARTICLES