Sunday, May 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយកស្រីខារ៉ាអូខេ រួមភេ.../ទយូរ ថៅកែរអ៊ូ  កូនចៅកា---/ប់ភ្ញៀវស្លាប់

យកស្រីខារ៉ាអូខេ រួមភេ…/ទយូរ ថៅកែរអ៊ូ  កូនចៅកា—/ប់ភ្ញៀវស្លាប់

ខេត្តកំពង់ឆ្នាំង ៖ បុរស ១ក្រុម បាននាំគ្នាចូលទៅផឹកស៊ីនៅក្នុងហាងខារ៉ាអូខេ បង្កប់សេវាផ្លូវភេទ ១កន្លែង រួចក៏តថ្លៃរួមភេទជាមួយនារីខារ៉ាអូខេម្នាក់ លុះរួមភេទយូរពេក  ធ្វើឱ្យថៅកែខឹង រអ៊ូរទាំរហុតកើតមានជម្លោះរវាងថៅកែនិងភ្ញៀវ ឈានដល់ការប្រតាយប្រតប់គ្នា ស្រាប់តែបុគ្គលខារ៉ាអូខេម្នាក់ បានស្ទុះទាញកាំបិតផ្គាក់ កាប់ ក្បាលភ្ញៀវ បណ្តាលឱ្យរងរបួសធ្ងន់ និងបានស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ ទីបំផុតសមត្ថកិច្ចបានចុះ ឃាត់ខ្លួនភាគីថៅកែ ចំនួន៣នាក់ នាំយកទៅសាកសួរ ខណៈដែលជនដៃដល់ជាឃាតករ បានរត់គេចខ្លួនបាត់។

ករណីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចហាងខារ៉ាអូខេបង្កប់សេវាផ្លូវភេទ យីហោ «ហ៊ាជឺ បាត់សេត ១៦៨» មានទីតាំងស្ថិតក្នុងភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ។

ជនរងគ្រោះដែលត្រូវបានជនដៃដល់កាប់ស្លាប់ មានឈ្មោះព្រឿង វិសាល អាយុ២៦ឆ្នាំ មានលំនៅ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ចំណែកជនដៃដល់ មានឈ្មោះឆាយ វុទ្ធី អាយុ៣៣ឆ្នាំ ជាបុគ្គលិកហាងខារ៉ាអូខេ «ហ៊ាជឺ បាត់សេត ១៦៨» មានលំនៅភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ (កំពុងរត់គេចខ្លួន)។

តាមប្រភពសមត្ថកិច្ច បានបង្ហើបប្រាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ជនរងគ្រោះ ជាមួយបងប្អូន មិត្តភក្តិ មានក្មេងចាស់ប្រុសស្រី សរុប១៣នាក់ បាននាំគ្នាមកពីរាជធានីភ្នំពេញ មកលេងចម្ការ នៅផ្ទះបងប្អូន ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រាវ ដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រ ពីហាងផឹកស៊ី «ហាជឺ បាត់សេដ ១៦៨»។ ពេលមកដល់ចម្ការរបស់បងប្អូន នៅភូមិដំណាក់កី នៅវេលាម៉ោងប្រមាណជាង១១ព្រឹក ក៏បាននាំគ្នាហូបបាយ និងផឹកស៊ី រហូតដល់ម៉ោងជាង៣រសៀល ក៏បែកគំនិតបបួលគ្នា ៣-៤នាក់ ទៅផឹកស៊ីក្នុងខារ៉ាអូខេ ខាងលើ។ ក្នុងពេលផឹកស៊ីនៅខារ៉ាអូខេ ក្នុងបន្ទប់៩៩៩៩ មានស្រីកំដរ ចំនួន២នាក់។ លុះក្រោយមក មានម្នាក់ និយាយត្រូវថ្លៃគ្នាជាមួយស្ត្រីអ្នកកំដរ ក៏ចេញទៅដេកក្នុងបន្ទប់ ១ផ្សេងទៀត ក្នុងហាងខាងលើ (បន្ទប់សម្រាប់ទទួលភ្ញៀវរួមភេទ) បាត់ទៅ។

ប្រភពដដែល បន្តថា បន្ទាប់ពីរួមភេទរួច ក្រុមជនរងគ្រោះបានគិតលុយ អស់តម្លៃ ៣៦ម៉ឺនរៀល រួចក៏នាំគ្នាចាកចេញទៅវិញ ដោយពេលចេញមកក្រៅ មានយួរស្រាបៀរ និងម្ហូបក្លែមដែលនៅសល់ ត្រឡប់មកវិញផងដែរ។ ប៉ុន្តែភ្លាមនោះ មានភ្ញៀវម្នាក់ក្នុងចំណោមភាគីខាង ជនរងគ្រោះ ដែលមកពីរាជធានីភ្នំពេញ បានចេញមកតាមក្រោយ ហើយបានប្រាប់គ្នាគេថា ឃើញថៅកែ ឡូឡាដូចចង់រករឿង។ ក្រោយមកក្រុមអ្នកដែលមកពីរាជ ធានីភ្នំពេញ បានត្រឡប់ទៅសួររកថៅកែ ហើយថៅកែឈ្មោះសឿន វណ្ណថន ឆ្លើយថា “ខ្ញុំជាថៅកែ មានការអី?” ។ បន្ទាប់មកភាគីខាងមកពីរាជធានីភ្នំពេញ “សួរថា ម៉េចរករឿងពួកខ្ញុំ?” ថៅកែឆ្លើយថា “មានថាអី ធ្វើខ្លួន ឯងដឹងហើយ…” រួចក៏ឈ្លោះប្រកែកគ្នានិងឈានដល់ការប្រតាយប្រតប់គ្នា ដោយភាគីមកពីភ្នំពេញ មានដុំថ្ម ភាគីម្ចាស់ហាង មានដំបង។

ប្រភពខាងលើ បានបន្តថា ស្រាប់តែភ្លាមនោះ ឈ្មោះឆាយ វុទ្ធី ដែលជាអ្នកបម្រើការងារនៅទីនោះ បានទាញកាំបិតផ្គាក់ ស្ទុះមកកាប់ជនរងគ្រោះឈ្មោះព្រឿង វិសាល ចំក្បាលផ្នែកខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់ និងបានស្លាប់ ពេលដឹកទៅសង្គ្រោះនៅ មន្ទីរពេទ្យខេត្ត។ ក្រោយពេលកើតហេតុ ជនដៃដល់ឈ្មោះ ឆាយ វុទ្ឋី បានរត់គេចខ្លួន ចំណែកសមត្ថកិច្ច បានចុះស្រាវជ្រាវឃាត់ខ្លួនមនុស្ស ចំនួន៣នាក់ រួមមាន ទី១-ម្ចាស់ហាង ឈ្មោះសឿន វ៉ាន់ថន ទី២-ឈ្មោះសឿន ប៊ុនធឿន អាយុ៥០ឆ្នាំ ត្រូវជាបងម្ចាស់ហាង ជាអ្នកធ្វើកញ្ចុះផឹកស៊ី ដែលបានចូលរួមប្រតាយប្រតប់គ្នា និងទី៣-នារីម្នាក់ អាយុ១៨ឆ្នាំ ជានារីបម្រើការងារក្នុងហាងខាងលើ។

តាមប្រភពក្រៅផ្លូវការថា អំពើឃាតកម្មកាប់សម្លាប់ភ្ញៀវនេះ ផ្តើមចេញពីថៅកែ រករឿងនារី ដែលទៅរួមភេទជាមួយភ្ញៀរយូរ ធ្វើឱ្យភ្ញៀវនៅខាងក្រៅចាំយូរ និងខ្លះទៅលួចមើល ធ្វើឱ្យរញ៉េរញ៉ៃ។ ប៉ុន្តែពេលស្រែករករឿងនារីជាកូនចៅ ត្រូវភ្ញៀវម្នាក់ដែលមកពីភ្នំពេញ បានឮ យល់ច្រឡំថាថៅកែរករឿងពួកខ្លួន ទើបទៅប្រាប់ក្រុមខ្លួន ក៏កើតជាទំនាស់តែម្តង៕

RELATED ARTICLES