Monday, May 5, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បក្មេងទំនើង ១៩នាក់ អុកឡុកក្រុងច្បារមន

បង្ក្រា…/បក្មេងទំនើង ១៩នាក់ អុកឡុកក្រុងច្បារមន

ខេត្តកំពង់ស្ពឺ ៖ ក្មេងទំនើង ចំនួន៣ក្រុម បានធ្វើសកម្មភាពដេញវាយតប់គ្នា យ៉ាងអនាធិបតេយ្យ ក្នុងភូមិសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបបានចំនួន ៣ក្រុម ដែលមានគ្នាសរុបចំនួន ១៩នាក់ នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងទាំង៣ក្រុមនេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រក្រុងច្បារមន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នង ការនគរបាលខេត្តកំពង់ស្ពឺ និងការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរង ទទួលផែន ការងារនគរបាលព្រហ្មទណ្ឌ ការិយាល័យព្រហ្មទណ្ឌ សហការ ជាមួយកម្លាំងអធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃាត់មុខសញ្ញាក្មេងទំនើង៣ក្រុមផ្សេងគ្នា (សរុប១៩នាក់) កាលពីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។

ប្រភពដដែលបន្តថា ក្រុមក្មេងទំនើងទី១ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន ចំនួន៥នាក់ នៅចំណុចរង្វង់មូលវិមានឯករាជ្យ ភូមិទួលគោក សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន  ដោយក្នុងនោះរួមមាន ទី១-ឈ្មោះចន វិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី២-ឈ្មោះទុំ វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ។ ទី៣-ឈ្មោះភន គីមហៀង ភេទប្រុស អាយុ១៥ឆ្នាំ។ ទី៤-ឈ្មោះចាន់ នីកូ ភេទប្រុស អាយុ១៥ឆ្នាំ និងទី៥-ឈ្មោះសេង គីមសាល ភេទប្រុស អាយុ១៥ឆ្នាំ។ ចំពោះវត្ថុតាងដកហូត រួមមាន កាំបិតផ្គាក់ ១ដើម ដាវ ១ដើម ម៉ូតូ ២គ្រឿង និងទូរស័ព្ទដៃ ៣គ្រឿង។

ចំណែកមុខសញ្ញាក្មេងទំនើងទី១ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន ចំនួន២នាក់ នៅក្នុងសង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ទី១-ឈ្មោះវ៉ាន់ ជីវគ្គ ភេទប្រុស អាយុ២០ឆ្នាំ និងទី២-ឈ្មោះណយ ប្រុសធំ ភេទប្រុស អាយុ២០ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង រួមមាន កាំបិតផ្គាក់ ១ដើម ម៉ូតូ ១គ្រឿង និងទូរស័ព្ទដៃ ១គ្រឿង។

ដោយឡែកមុខសញ្ញាក្មេងទំនើងទី៣ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន ចំនួន១២នាក់ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិរំលោង សង្កាត់សុព័រទេព ក្រុងច្បារមន  ដោយក្នុងនោះរួមមាន ទី១-ឈ្មោះសឿន សំណាង ភេទប្រុស អាយុ១៥ឆ្នាំ។ ទី២-ឈ្មោះខន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៣-ឈ្មោះទូច សៅហុង ភេទប្រុស អាយុ១៤ឆ្នាំ។ ទី៤-ឈ្មោះនីម ម៉េងឡុង ភេទប្រុស អាយុ១៥ឆ្នាំ។ ទី៥-ឈ្មោះភី សុខនិត ភេទប្រុស អាយុ១៦ឆ្នាំ។ ទី៦-ឈ្មោះហួត ឡាយគីមហ្វុង ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៧-ឈ្មោះទែល ឆិនអើ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៨-ឈ្មោះនី រតនា ភេទប្រុស អាយុ១៥ឆ្នាំ។ ទី៩-ឈ្មោះរ៉េត វ៉ាន់ណេត ភេទប្រុស អាយុ១៧ឆ្នាំ។ ទី១០-ឈ្មោះឃុំ ពេជ្រ ភេទប្រុស អាយុ១៥ឆ្នាំ។ ទី១១-ឈ្មោះឆុំ ភក្តី ភេទប្រុស អាយុ១៩ឆ្នាំ និងទី១២-ឈ្មោះធួន សៅហេង ភេទប្រុស អាយុ១៥ឆ្នាំ។ ចំពោះវត្ថុតាងដកហូត រួមមាន  កាំបិតផ្គាក់ ១ដើម ឥដ្ឋតាន់ ៣ដុំ និងម៉ូតូ ចំនួន៤គ្រឿង។

មុខសញ្ញាក្មេងទំនើងទាំង៣ក្រុម សរុប១៩នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES