Thursday, May 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលក់ថ្នាំញៀន១០០ដង ជា.../ប់ខ្នោះ៣

លក់ថ្នាំញៀន១០០ដង ជា…/ប់ខ្នោះ៣

ខេត្តកណ្តាល ៖ ជនសង្ស័យ ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀន ស្រាវជ្រាវចាប់ខ្លួនបាន ខណៈពួកគេសុទ្ធតែជាមុខសញ្ញាជួញដូរថ្នាំញៀន យ៉ាងសកម្ម (ធ្លាប់ទិញលក់ថ្នាំញៀន ចំនួន១០០ដងរួចមកហើយ ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ០៩និង៤០នាទីយប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុច ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះថាំ មិនា ហៅក្តី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ។ ទី២-ឈ្មោះផាត កុសល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ និងទី៣-ឈ្មោះនួន កុសល ហៅបុត្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ។

ចំពោះវត្ថុតាងចាប់យក រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន៤កញ្ចប់ (តូច៣ ធំ១) ទម្ងន់ ៧,៥៩ក្រាម។ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន១គ្រឿង និងម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី វីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ។

គួរបញ្ជាក់ថា មុននឹងឈានដល់ការបង្ក្រាបនេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ សហការជាមួយនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលគគីរ បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ពេលមកដល់ចំណុចកើតហេតុខាងលើ ប្រទះឃើញជនសង្ស័យម្នាក់ ឈ្មោះផាត កុសល កំពុងជិះម៉ូតូ ១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចធ្វើការឃាត់សាកសួរ និងឆែកឆេរ ឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ម៉ាទឹកកក ចំនួន១កញ្ចប់តូច រួចកម្លាំងសមត្ថកិច្ចបានសាកសួរ ភ្លាមៗនោះឈ្មោះ ផាត កុសល បានសារភាពថា ខ្លួនទើបតែទិញពីឈ្មោះថាំ មីនា ហៅក្តី ក្នុងតម្លៃ ៤ម៉ឺនរៀល។

ក្រោយពីបានចម្លើយសារភាពរបស់ឈ្មោះផាត កុសល កម្លាំងសសមត្ថកិច្ច បានបន្តទៅឃាត់ឃាត់ខ្លួនឈ្មោះថាំ មីនា ហៅក្តី និងឈ្មោះនួន កុសល ហៅបុត្រ នៅក្នុងរោងចាំឈូក ក្បែរមាត់បឹង ហើយពិនិត្យឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន ៣កញ្ចប់ (តូច២ ធំ១) បន្ថែមទៀត។ ក្រោយពិនិត្យរួច កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង យកមកផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីសាកសួរបន្ត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះផាត កុសល បានឆ្លើយសារភាពថា ថ្នាំញៀន (ម៉ាទឹកកក) ចំនួន១កញ្ចប់តូច ដែលសមត្ថកិច្ចរកឃើញ ជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួន បានទិញពីឈ្មោះថាំ មីនា ហៅក្តី ក្នុងតម្លៃ ៤ម៉ឺនរៀល និងធ្លាប់យកថ្នាំញៀនពីឈ្មោះថាំ មីនា ហៅក្តី ទៅលក់ឱ្យគេ ចំនួន៥០ដងមកហើយ ក្នុងម្តងៗ ២ម៉ឺនរៀល ទៅ៥ម៉ឺនរៀល។

ចំណែកឈ្មោះថាំ មីនា បានសារភាពថា ថ្នាំញៀន ចំនួន៣កញ្ចប់ (តូច២ ធំ១ប) ដែលសមត្ថកិច្ចរកឃើញ ពិតជារបស់ខ្លួនប្រាកដមែន គឺខ្លួនបានទិញពីឈ្មោះធុយ (មិនស្គាល់នាមត្រកូល) ភេទប្រុស អាយុប្រហែល៣២ឆ្នាំ មានលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងតម្លៃ ៥០ម៉ឺនរៀល (១កញ្ចប់ធំ) ហើយកន្លងមក ខ្លួនធ្លាប់ទិញថ្នាំញៀន ពីឈ្មោះ ធុយ បានចំនួន ១០០ដងមកហើយ ក្នុងម្តងៗ ៥០ម៉ឺនរៀល ដើម្បីយកមកលក់បន្ត។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES