Friday, May 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីធ្វើចោរ ប្រពន្ធចាំផ្ទះ ជា.../ប់ខ្នោះទាំងគូ

ប្តីធ្វើចោរ ប្រពន្ធចាំផ្ទះ ជា…/ប់ខ្នោះទាំងគូ

ភ្នំពេញ ៖ មុខសញ្ញាលួចកាច់កម៉ូតូយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ បង្ក្រាបបាន ចំនួន២នាក់ ជាគូស្នេហ៍។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង២និង០៨នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញែមុ វ៉ន ជានាយការិយាល័យ និងមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យបានដឹកនាំកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជន សង្ស័ យបានចំនួន២នាក់ នៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះឃុំ ចាន់ណាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ (ដៃដល់) និងទី២-ឈ្មោះសែម ស្រីបូរ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមេផ្ទះ កន្លែងស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

ចំពោះវត្ថុតាងដកហូតបាន រួមមាន ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JY-9061 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព  និងសោដែកអក្សរអិល ចំនួន១ ដែកមុខស្រួចចំនួន១ ព្រមទាំងឧបករណ៍សម្រាប់បើកគម្របសោ ចំនួន១។

សមត្ថកិច្ច បានបញ្ជាក់ថា កាលពីវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ជនសង្ស័យបានធ្វើ សកម្មភាពចូលលួចកាច់កម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ ស្លាកលេខ កំពង់ចាម 1AC-7032 បានសម្រេច នៅចំណុចបន្ទប់ជួលលេខ០៥ ផ្លូវលេខ១៦ពទ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ បញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES