Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិប៉ះទង្គិចគ្នា នៅភាគខាងត្បូង អាហ្វហ្គានីស្ថាន​ ស្លាប់ប៉ូលិស​១២នាក់​

ប៉ះទង្គិចគ្នា នៅភាគខាងត្បូង អាហ្វហ្គានីស្ថាន​ ស្លាប់ប៉ូលិស​១២នាក់​

អាហ្វហ្គានីស្ថាន៖ មន្ត្រីសន្តិសុខ​ម្នាក់​បានថ្លែងថា​កងកម្លាំងប៉ូលិស​សរុប​ចំនួន​១២​នាក់​ត្រូវបានសម្លាប់​ក្នុង​ប៉ុស្តិ៍​ត្រួតពិនិត្យមួយ​នៅ​ក្រុង Lashkar Gah ខេត្ត​ Helmand ដែលឆ្ងាយពីភាគខាងត្បូង​រដ្ឋធានីកាប៊ុល​៥៥៥គីឡូម៉ែត្រនៅ​ថ្ងៃអង្គារនេះ ។

ប្រភពដដែលបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរថា តាមពិតទៅវា​ជា​ការ​វាយប្រហារពីសំណាក់​ជនបង្គាប់ឬរនុកក្នុងម្នាក់​​​ ។ ហើយ​បាន​កើតឡើង​កាល​ពី​ព្រឹកព្រលឹម​​នៅ​បរិវេណ​ក្រុង Lashkar Gah ក្រោយពី​ប៉ូលិសម្នាក់​​បាន​ទាក់​ទងគ្នា​ជាមួយនិងក្រុមតាលីបង់​ ក្នុងអំឡុងពេល​នៃការ​បំពេញ​ភារកិច្ច​របស់​ពួកគេ​កណ្តាលរាត្រី​ដែល​លួចទំនាក់ទំនង​ទៅកាន់ពួកភេរវករ​ទាំងនោះ​ហើយ​ក្រោយ​មក​ក៏​ប្រព្រឹត្តនូវឧក្រិដ្ឋក​ម្មនេះឡើង​និង​យកអាវុធ​របស់ខ្លយន​ទៅចុះចូលជាមួយ​សត្រូវទៀតផង ។

តែយ៉ាងណា​លោកបាន​បដិសេធ​ទៅនឹងការ​ស៊ើបអង្កេតឃើញបែបនេះ ដោយ​លើកឡើងថា​អាជ្ញាធរ​​គ្រាន់តែ​សង្ខេបព័ត៌មានកុំឲ្យ​វែង​ឆ្ងាយតែប៉ុណ្ណោះ ។

នៅគ្រានោះដែរ​លោក Qari Yusuf Ahmadi ជា​អ្នក​អះអាង​ថាជាអ្នកនាំពាក្យ​របស់​ក្រុមតាលីបង់​ដែលបានទាក់ទង​ជាមួយអ្នក​សារព័ត៌​មាន​ បានទទួលខុសត្រូវ​ចំពោះ​​ឧប្បត្តិ​ហេតុនេះ​ហើយថែមទាំងបាន​ទទូច​ថា​ប៉ូលិស​១២នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​លើប៉ុស្តិ៍ត្រួតពិនិត្យ​​ក្នុងក្រុង  Lashkar Gah ។

ទោះជាយ៉ាងណា​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ខេត្ត Helmand លោក Omar Zawak បាន​អះអាងចំពោះ​ការវាយប្រហារ​លើ​ប៉ុស្តិ៍​ប៉ូលិសនេះ​​ថា​ជាគ្រោះថ្នាក់​​មួយ​ហើយ​ករណីនេះ​កំពុង​ត្រូវបានគេស៊ើបអង្កេតផងដែរ ។

គួររំលឹកផងដែរថា​ឧប្បត្តិហេតុស្រដៀងគ្នានេះក៏​បានកើតឡើង​ក្នុង​ខេត្ត​ក្បែរខាង​របស់ Helmand គឺខេត្ត Kandahar ផងដែរដែល​គេបាន​អះអាង​ថាមានប៉ូលិស​១៦នាក់​ត្រូវបាន​សម្លាប់​នៅប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​កាលពី​៤០​ថ្ងៃមុននេះ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES