Tuesday, May 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការប៉ូលិស ហួសចិត្តក្មេងទំនើង ប្រព្រឹត្តទង្វើតិ.../រច្ឆាន ដេញវ៉ៃ---/គ្នាដល់ក្នុងស្នងការដ្ឋាន

ស្នងការប៉ូលិស ហួសចិត្តក្មេងទំនើង ប្រព្រឹត្តទង្វើតិ…/រច្ឆាន ដេញវ៉ៃ—/គ្នាដល់ក្នុងស្នងការដ្ឋាន

ខេត្តព្រៃវែង ៖ ក្មេងទំនើងឈាមរាវ ចំនួន២ក្រុម បានជិះម៉ូតូដេញវាយគ្នាតាមផ្លូវ ទាំងយប់ បន្ទាប់មកភាគីម្ខាងបានជិះគេចចូលទៅក្នុងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្រាប់តែភាគីម្ខាងទៀត បានជិះដេញចូលទៅតាមវាយភាគីទំនាស់ដល់ក្នុងស្នងការដ្ឋាន ក៏ត្រូវសមត្ថកិច្ចបង្ក្រាប វាយខ្នោះ ៦នាក់ នាំយកមកចាត់ការតាម ច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចបរិវេណស្នងការដ្ឋានគរបាលខេត្តព្រៃវែង។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបង្ហោះសំណេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក នៅយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ថា “ប្រហែលនេះគឺលើកទី១ហើយ នៅស្រុកខ្មែរ។ ជាការប្រមាថ ដ៏ធ្ងន់ធ្ងរមួយដល់កម្លាំងសន្តិសុខខេត្ត ដែលមានខ្ញុំជាអ្នកដឹកនាំមួយរូប និងមិនអាចទទួលយកបានជាដាច់ខាត! ក្មេងៗសត្វមមាច មួយក្រុមនេះ ដេញគប់គ្នានិងវាយគ្នារហូតដល់ក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្ត ពិតជាមិនគួរឱ្យជឿទាល់តែសោះ…”។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបន្តថា “តើខ្ញុំគួរធ្វើបែបណាចំពោះពួកគាត់ ឱ្យសមនឹងទង្វើតិរច្ឆាននេះ? ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោកចៅក្រម នៃខេត្តព្រៃវែង នឹងកំណត់ទោសទណ្ឌក្រុមនេះ ដោយសមរម្យបំផុត ពីព្រោះខ្ញុំយល់ឃើញថា ពួកនេះ បើអប់រំត្រឡប់ទៅផ្ទះ ឱ្យកែខ្លួនក៏មិនចំណេញដល់សង្គមជាតិដែរ…”។

លោកស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់បន្ថែមថា “ជាថ្មីទៀត សូមផ្តាំយ៉ាងទទូច និងម៉ឺងមាត់ថា ក្មេងៗពាល (ក្មេងទំនើង) ដែលចូលចិត្តប្រព្រឹត្តអំពើពាលាអាវ៉ាសែទាំងឡាយ ក្នុងឃុំ-សង្កាត់ ទាំង១១៦ នៃខេត្ត ព្រៃវែង ឱ្យតែខ្ញុំបានដឹងថា ពួកអស់លោកលោកស្រីឯង បានប្រព្រឹត្តបទល្មើសហើយ ទោះគេចដល់ទីណា ក៏តាមយកដែរ ហើយគ្មានឡើយវិធានការអប់រំនោះ…”៕

RELATED ARTICLES