Tuesday, May 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរគាស់ប៉ះផ្ទះប៉ូលិស ជា.../ប់ខ្នោះ២

ចោរគាស់ប៉ះផ្ទះប៉ូលិស ជា…/ប់ខ្នោះ២

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែង បំណងលួចរបស់ទ្រព្យមានតម្លៃ គាប់ជួនប៉ះចំផ្ទះមន្ត្រីនគរបាល ត្រូវបានជនរងគ្រោះជាម្ចាស់ផ្ទះដឹងទាន់ ស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋព័ទ្ធចាប់ ក្របួចជាប់ទាំង២នាក់ ប្រគល់ឱ្យសមត្ថកិច្ច យកទៅចាត់ការតាមច្បាប់។

ករណីគាស់ផ្ទះនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ២២០ ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យ ២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះគ្រឿន ចាន់វៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) និងទី២-ឈ្មោះហ៊ឹម ដាវុធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ មានឈ្មោះលីរ៉ា មុន្នី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីនគរបាល ស្នាក់នៅផ្ទះជួល ផ្លូវ២២០ ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងគ្រួសារ បានបិទទ្វារផ្ទះ ចូលសម្រាកដូចសព្វ មួយដង ស្រាប់តែនៅម៉ោងកើតហេតុ មានជនសង្ស័យម្នាក់ បានឡើងតាមបង្គោលភ្លើង ឆ្លងចូលផ្ទះរបស់គាត់ រួចធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិ តែត្រូវបានគាត់ភ្ញាក់ទាន់ ក៏ស្រែកឆោឡោឡើង បង្កការភ្ញាក់ផ្អើលបានប្រជាពលរដ្ឋ ដេញឃាត់ខ្លួនជនសង្ស័យ បានភ្លាមៗ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES