Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិទម្លាក់គ្រាប់បែក លើខេត្ត Idlib ប្រទេស​សុីរី​ស្លាប់​១៣នាក់

ទម្លាក់គ្រាប់បែក លើខេត្ត Idlib ប្រទេស​សុីរី​ស្លាប់​១៣នាក់

សុីរី៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សស៊ីរី​បាន​រាយការណ៍ថា​យ៉ាងហោចណាស់មាន​មនុស្ស​ចំនួន​១៣នាក់ត្រូវបានសម្លាប់​ដោយសារការវាយប្រហារ​ដោយយន្តហោះ​ចម្បាំង​ចម្បាំង​ដែលកំណត់គោលដៅ​លើ​តំបន់​ស្ថិតក្រោមការត្រួតត្រារបស់​ពួក​ឧទ្ទាម​​ក្នុង​ខេត្ត​ភាគពាយ្យប្រទេស​ Idlib ក្នុងអំឡុងពេលពេញមួយរាត្រី​ ។

ប្រភពដដែលបាន​ឲ្យ​ដឹងថា​បុរសម្នាក់​និង​ភរិយា​រួមទាំង​កូនរបស់ពួកគេពីរនាក់​ទៀត​ ក៏ដូចជា​មនុស្ស​៤នាក់​ក្នុងគ្រួសារមួយ​គឺស្ថិតក្នុងចំណោម​ជនរងគ្រោះ​ដែល​ត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង​ ដែលបាន​តម្រង់​ទិ​សដៅ​មកលើ​ទីក្រុង​Ariha ​តំបន់ជនបទភាគខាងត្បូងខេត្ត Idlib ។

អង្គការដែលមានមូលដ្ឋាននៅ​ចក្រភពអង់គ្លេសមួយនេះ​​ថែមទាំងបាន​បញ្ជាក់​ថាចំនួនអ្នកស្លាប់ទំនងជាងនឹងកើនឡើង​ដោយសារតែ​បរិមាណអ្ន​ករងរបួសធ្ង​ន់​មានចំនួនច្រើន ។

គួរកត់សម្គាល់ផងដែរថា​មួយផ្នែកធំនៃ​ខេត្ត Idlib របស់ស៊ីរី​គឺស្ថិតក្រោមការ​គ្រប់គ្រង​របស់ក្រុមឧទ្ទាម​ ហើយ​អ្នកកាន់កាប់ដែលសំខាន់​ជាងគេបំផុត​គឺ​ក្រុម​ Nusra Front ដែលបាន​ភ្ជាប់ទំនាក់ទំនង​ជាមួយ​ពួកអាល់កៃដា ។

ម្យ៉ាងវិញទៀត​ក្រុងនិង​តំបន់​ជនបទរបស់ខេត្តនេះ​​ជា​កម្មវត្ថុ​ឬ​ទីតាំង​ស្នូល​ក្នុងការ​វាយប្រហារ​ពីដែនអាកាស​ដោយ​ក្រុមប្រឆាំងភេរវកម្មរួមដែលដឹកនាំដោយ​សហរដ្ឋអាមេរិក​ រុស្ស៊ី និង​ស៊ីរី ដែលបានលើកឡើងថា​ខ្លួនបានដាក់ទិសដៅ​លើ​កន្លែងមេបញ្ជាការ​យុទ្ធជន​របស់ពួកឧទ្ទាមទាំងនេះ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES