Saturday, May 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសស័ក្តិ៥ស្រវឹង បើកឡានបុ.../ករះយានយន្ត៥គ្រឿង  

ប៉ូលិសស័ក្តិ៥ស្រវឹង បើកឡានបុ…/ករះយានយន្ត៥គ្រឿង  

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ជាមន្ត្រីប៉ូលិសស័ក្តិ៥ បានបើកបររថយន្ត ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ទាំងស្ថានភាពស្រវឹងធ្លាក់ភ្នែក ជ្រុលទៅបុករះរថយន្ត ១គ្រឿង ម៉ូតូ ១គ្រឿង និងម៉ូតូកង់បី ២គ្រឿង សរុប៥គ្រឿង បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ និងបង្កឱ្យបុរសម្នាក់ ជាអ្នកបើកម៉ូតូកង់បី ស្លាប់នៅនឹងកន្លែង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះយ៉ាងសាហាវនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង៥៨នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ត្រង់ចំណុចឆៀងខាងត្បូងក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

អ្នកបើកបររថយន្តបង្កហេតុ មានឈ្មោះ ហ៊ុន ហេង អាយុ៥៧ឆ្នាំ មុខរបរមន្ត្រីនគរបាលជាតិ ឋានន្តរស័ក្តិ វរសេនីយ៍ឯក​ (ស័ក្តិ៥) មានតួនាទីជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភ័ស្តុភារនិងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះដែលស្លាប់ មានឈ្មោះ រៀន សុនឿន ភេទប្រុស មានអាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៦០ ភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែក អ្នករងរបួស មានចំនួន៣នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿងម៉ាក Lexus RX-400h ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2188 បើកបរចុះពីលើស្ពានអាកាសក្បាលថ្នល់ ទិសដៅសំដៅទៅវិមានឯករាជ្យ ក្នុងល្បឿនយ៉ាងលឿនដូចហោះ។ ខណៈបើករថយន្តមកដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តបង្កហេតុបានជ្រុលទៅបុកម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HQ-5129 ប៉ើងខ្ទាតជាច្រើនម៉ែត្រ រួចបន្តបុករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BU-0755 ហើយបន្តទៅបុកម៉ូតូកង់បី ១គ្រឿងទៀត ម៉ាក BAJA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JN-6871 និងបន្តបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-8238 ហើយរថយន្តបង្កបន្តទៅបុកបង្គោលដែក (របាំងការពារម៉ាស៊ីនភ្លើង) និងដើមឈើ ១ដើមទៀត ទើបរថយន្តទៅមុខលែងរួច។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះដ៏រន្ធត់នេះ បានបណ្តាលឱ្យបុរសម្នាក់ ជាអ្នកបើកម៉ូតូកង់បី បានប៉ើងខ្ទាតចេញពីម៉ូតូកង់បី បែកក្បាលស្លាប់ក្នុងថ្លុកឈាម នៅកណ្តាលទ្រូងផ្លូវ និងបណ្តាលឲ្យមនុស្ស ៣នាក់ ទៀត រងរបួសធ្ងន់-ស្រាល។ ចំណែកសម្ភារៈ និងទ្រព្យ សម្បត្តិ ដែលរងការខូចខាត ចំនួន៥គ្រឿង រួមមាន រថយន្ត ២គ្រឿង (ទាំងរថយន្តបង្កហេតុ) ម៉ូតូ ១គ្រឿង (ដាច់ជា២កំណាត់ ខ្ទេចហ្មត់ទាំងស្រុង) និងម៉ូតូកង់បី ២គ្រឿង។

ក្រោយពីបង្កហេតុភ្លាមៗ អ្នកបើករថយន្តបង្កហេតុ ដែលស្ថិតក្នុងសភាពស្រវឹងស្រាជោក បានចុះពីរថយន្តស្ទើរទប់ខ្លួនមិនជាប់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីសាកសួរ និងចាត់តាមច្បាប់។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES