Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ីត្រៀមខ្លួន​រួចស្រេច ​ក្នុងការ​ដក​មូលដ្ឋាន​ទ័ព ចេញពី​កៀហ្ស៊ីស៊ីស្ថាន

រុស្ស៊ីត្រៀមខ្លួន​រួចស្រេច ​ក្នុងការ​ដក​មូលដ្ឋាន​ទ័ព ចេញពី​កៀហ្ស៊ីស៊ីស្ថាន

កៀហ្ស៊ីស៊ីស្ថាន៖ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅក្នុង​សន្និសិ​ទកាសែតរួមមួយ​ក្រោយជំនួប​​ទ្វេភាគីជាមួយ​មេដឹកនាំ​កៀហ្ស៊ីស៊ីស្ថាន​លោក Almazbek Atambayev ថា​រដ្ឋាភិបាល​រុស្ស៊ី​ត្រៀម​រួចរាល់ហើយ​ក្នុងការ​ដកមូលដ្ឋាន​យោធា​របស់ខ្លួនចេញពី​ប្រទេស​នេះក្នុងពេលណាមួយ​។

ប្រធានាធិបតីកៀហ្ស៊ីសុីស្ថាន(ឆ្វេង) និងមេដឹកនាំរុស្ស៊ី(ស្តាំ)

លោក ពូទីន បានថ្លែងថា​មូលដ្ឋាន​ទ័ពអាកាស​ក្នុង​តំបន់​ Kant ត្រូវបាន​បើក​ឲ្យ​ដំណើរ​ការ​ក្នុងអំឡុងឆ្នាំ​១៩៩៩ដល់​ឆ្នាំ​២០០០​តាម​សំណើរ​របស់មេដឹក​កៀហ្ស៊ីស៊ី​ស្ថាន​នៅពេល​ប្រទេសនេះ​រងទុក្ខព្រួយ​ពី​ការវាយប្រហារ​របស់ពួកភេរវករ​មកពី​អាហ្វហ្គានីស្ថាន​ដែលឆ្លងកាត់តាមព្រំដែន ។

លោកពូទីន​បន្ថែមថាទីតាំង​កងទ័ពមួយនេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​អាច​​ប្រយុទ្ធ​ជាមួយនិង​ក្រុមភេរវកម្មអន្តរជាតិ​ប្រកបដោយ​ប្រសិទ្ធ។ ដរាបណា​​កៀហ្ស៊ី​ស៊ីស្ថាន​និយាយ​ថា​ប្រទេស​របស់ខ្លួន​បានពង្រឹងកម្លាំង​ប្រដាប់អាវុធ​ខ្លួន​រឹងមាំ​ហើយ​ យើង​នឹង​ដកមូលដ្ឋានទ័ពរបស់យើង​ចេញវិញភ្លាមៗ ។

ប្រធានាធិបតី​រុស្ស៊ី​បាន​សង្កត់ធ្ងន់ថា​វត្តមាននៃ​មូលដ្ឋានយោធារុស្ស៊ី​ក្នុង​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​គឺដើម្បីធានាបាន​នូវ​សុវត្ថិភាពក្នុងប្រទេស​នេះ ។​ លោកពូទីន​ថែម​ទាំងបាន​គូសបញ្ជាក់ផងដែរថា​ចាប់តាំងពី​យើង​បានចាប់ផ្តើម​ពង្រឹងទំនាក់​ទំនង​នៅក្នុង​ក្របខ័ណ្ឌ​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​ វាដំណើរ​ការ​ដោយគ្មាន​ការ​លេចឭពាក្យ​ថា​យើងនឹង​ពង្រឹង​កម្លាំងប្រដាប់អាវុធ​កៀហ្ស៊ីស៊ីស្ថាន​បន្ថែមឡើយ​។ តែប្រសិនជា​ប្រជាជាតិ​មួយនេះ​មើលឃើញពី​សិទ្ធិក្នុងការ​ធ្វើបែបនេះ​ យើង​នឹង​ពិភាក្សាគ្នា​អំពីវា​ ។

ចំពោះ​ផ្នែកនេះប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន​លោក Atambayev បានថ្លែងថា​បញ្ហា​នៃការ​ពង្រឹង​មូលដ្ឋានយោធារុស្ស៊ី​ក្នុងប្រទេស​របស់លោក​មិនត្រូវ​បាន​លើកយក​មកពិភាក្សា​ក្នុងជំនួប​ទ្វេភាគីខាងលើនេះឡើយ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES