អាមេរិក៖ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP ដែលស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិកដែលសុំមិនបញ្ចេញឈ្មោះថាបទបញ្ជាពាក់ព័ន្ធនិងជនអន្តោប្រវេសន៍ថ្មីរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ នឹងលុបឈ្មោះអ៊ីរ៉ាក់ចេញពីបញ្ជីប្រទេសដែលត្រូវហាមមិនឲ្យធ្វើដំណើរមកកាន់អាមេរិក។
ប្រភពដដែលឲ្យដឹងថា មន្ត្រី៤នាក់បាននិយាយថា ការសម្រេចចិត្តបែបនេះធ្វើឡើងដោយផ្អែកតាមសម្ពាធពីមន្ទីរបង់តេហ្គូននិងក្រសួងការបរទេស ។
ជាងនេះទៅទៀតអង្គភាពធំៗទាំងពីររបស់សហរដ្ឋអាមេរិកខាងលើនេះបានជំរុញឲ្យសេតវិមានពិចារណាឡើងវិញអំពីការដាក់បញ្ចូលប្រទេសអ៊ីរ៉ាក់ក្នុងបញ្ជីប្រទេសដែលហាមមិនអនុញ្ញាតឲ្យប្រជាជនចូលមកកាន់សហរដ្ឋអាមេរិក ដែលសហរដ្ឋអាមេរិកបានផ្តល់នូវតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនិងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមឬអាយស៊ីស ។
ទោះជាយ៉ាងណាលោកដូណាល់ ត្រាំបានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយកាលពីថ្ងៃពុធ ។ ស្របពេលដែលបទបញ្ជាកាលពីមុននេះត្រូវបានបង្ខាំងទុកដោយតុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិក ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា