Wednesday, May 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចគាស់ផ្ទះ ម្ចាស់គេទាន់ ធ្វើឆ្កួត ជា.../ប់ខ្នោះ

លួចគាស់ផ្ទះ ម្ចាស់គេទាន់ ធ្វើឆ្កួត ជា…/ប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ ជាច្រើនដង និងត្រូវបានប្រជាពលរដ្ឋស្គាល់ភិនភាគយ៉ាងច្បាស់ តាមរយៈកាមេរ៉ាសុវត្ថិភាព លុះក្រោយមក ជនសង្ស័យបម្រុងមកធ្វើសកម្មភាពសា ជាថ្មី ត្រូវម្ចាស់គេតាមទាន់ បែរជាប្រើល្បិចធ្វើជាមនុស្សឆ្កួត តែត្រូវប្រជាពលរដ្ឋស្គាល់មុខច្បាស់ ទប់កំហឹងមិនជាប់ វាយទ្រោមខ្លួន រួចប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ១៨២ ជិតស្តុបសំណង់១២ ក្នុងសង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក។

តាមប្រភពបុរសម្នាក់ នៅកន្លែងកើតហេតុ បានប្រាប់ថា មុនពេលកើតហេតុ ក្នុងមូលដ្ឋានរបស់គាត់ មានចោរដើរលួចគាស់ផ្ទះយ៉ាងសកម្ម និងត្រូវបានពួកគាត់ស្គាល់មុខច្បាស់ តាមរយៈកាមេរ៉ាសុវត្ថិភាព តែមិនដែលចាប់បានសោះ។ លុះមកដល់យប់កើតហេតុ ប្រទះឃើញជនសង្ស័យ បានដើរមកបម្រុងធ្វើសកម្មភាពម្តងទៀត ពួកគាត់បាននាំគ្នាឃាត់សួរនាំ ស្រាប់តែជនសង្ស័យ បានប្រើល្បិចធ្វើជានិយាយស្តីមិនដឹងខុសត្រូវ ដូចមនុស្សឆ្កួតឡប់សតិ តែត្រូវប្រជាពលរដ្ឋស្គាល់ច្បាស់ ទប់កំហឹងមិនជាប់ ក៏វាយម្នាក់១ដៃ១ជើង ឡើងទ្រោមខ្លួន  រួចទាក់ទងទៅនគរបាលប៉ុស្តិ៍ ឱ្យចុះមកឃាត់ជនសង្ស័យ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES