Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិមហាសេដ្ឋី​ មានឥទ្ធិពលជាងគេបំផុត ​ចង់​ប្រើផ្កាយរណប​ សង្គ្រោះ​ពិភពលោក

មហាសេដ្ឋី​ មានឥទ្ធិពលជាងគេបំផុត ​ចង់​ប្រើផ្កាយរណប​ សង្គ្រោះ​ពិភពលោក

ពិភពលោក៖ បណ្តាញព័ត៌មានចិន​ចេញផ្សាយថា​ក្នុង​ចំណោម​មហា​សេដ្ឋី​ដែល​មាន​ឥទ្ធិពល​ជាងគេ​បំផុត​លើសកលលោកមាន​មួយចំនួន​​បាន​រៀបចំ​ផែនការណ៍​​ជួយ​សង្គ្រោះ​មនុស្ស​ជាតិ​ដោយបាញ់​បង្ហោះ​ផ្កាយរណប​ឌីជីថល​ដ៏​មាន​អានុភាព​ពេញលេញ​ក្នុងការ​ផ្តិតយក​ទិន្នន័យ​បញ្ជូន​មកតាម​រយៈ​ផ្កាយរណប​ជារៀងរាល់​ថ្ងៃ ។

លោក Bill និង​លោកស្រី Melinda Gates បាន​រួមកម្លាំងសហការ​ជាមួយនិង​លោក Pierre Omidyar ដែលជាស្ថាបនិកក្រុមហ៊ុន eBay ដើម្បី​ដាក់ទុន​លើ​គម្រោង​ Radiant Earth ​ដែលជា​ឃ្លាំង​ស្តុក​ទុកនូវឯកសារសំខាន់របស់ផ្កាយរណប​ពិភព​លោក​ ហើយក៏ជា​យានអវកាស​និង​ដ្រូន​ផ្តិតយករូបភាពមួយផងដែរ ។

គម្រោងនេះ​ត្រូវបានគេរំពឹងថា​នឹងចាយប្រាក់រាប់លានដុល្លារ​ ក្នុងគោលដៅ​ស្វែង​រក​មធ្យោបាយ​នានា​គិតគូរនិងវិភាគ​ទិន្នន័យ​លើភព​ផែនដី​ទាំងមូល​ហើយ​ថែម​ទាំង​ជាអ្នក​ផ្តិតយក​នូវ​រូបភាពក៏ដូចជា​ការ​រ៉ាប់រងលើរនីតិវិធី​​​មិនមែនជា​សេចក្តី​ត្រូវការ​ក្នុងការ​វិភាគឲ្យ​ជាក់​លាក់​ដើម្បីឲ្យ​ងាយយល់ទៀតផង​ ។

​លោកស្រី Anne Hale Miglarese នាយកប្រតិបត្តិរបស់ Radiant បា​នថ្លែងថា​បច្ចុប្បន្ន​ពិភពលោក​មានពោរពេញដោយទិន្នន័យ​ ប៉ុន្តែ​គឺសម្រាប់តែ​ក្រៅពី​អ្នក​ឯកទេស​​តែប៉ុណ្ណោះ​ ក្នុងការ​ស្វែងរកវានិង​រកមធ្យោបាយ​ប្រើប្រាស់​វា​​ដែលអាច​ជួបទាំង​ការ​លំបាក​និង​ចំណាយ​ថ្លៃ​ក្នុងការអនុវត្ត ។

ទោះជាយ៉ាងណា​លោកស្រី​ថែមទាំង​បាន​​​ថ្លែងថា​គម្រោងនេះនឹង​ជួយ​​​ធ្វើ​ឲ្យ​ចេញ​លទ្ធផល​ថាតើ​អ្នកណា អ្វី កន្លែងណា នៅពេលណា ឬមូលហេតុអ្វី​សម្រាប់​​ការ​រៀប​ចំផែនការណ៍និងការគ្រប់គ្រង​បញ្ហា​ដូចជា​ សិទ្ធិ​ដីធ្លី សុខុមាលភាព​ពិភពលោក ភាពអាច​ជួយទ្រទ្រង់​រួចនូវការអភិវឌ្ឍ​ សន្តិសុខស្បៀងអាហារ​និង​ការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ​ទៀត​ផង ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES