Saturday, May 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បក្រុមកែច្នៃម៉ូតូ ឃាត់ខ្លួន៦នាក់ ម៉ូតូ៦គ្រឿង

បង្ក្រា…/បក្រុមកែច្នៃម៉ូតូ ឃាត់ខ្លួន៦នាក់ ម៉ូតូ៦គ្រឿង

ខេត្តកំពង់ឆ្នាំង់ៈ កម្លាំងនគរបាលស្រុករលាប្អៀរ បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់យុវជនមួយក្រុម លើករណីកែច្នៃម៉ូតូ ខុសលក្ខណៈបច្ចេកទេស។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដោយបានអនុវត្តតាមបញ្ជា និងការណែនាំរបស់លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលស្រុករលាប្អៀរ បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់ យុវជន១ក្រុម មានគ្នា៦នាក់ លើករណីកែច្នៃ ម៉ូតូខុសលក្ខណៈបច្ចេកទេស និង កែស៊ីម៉ាំងប្រែន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់បានចំនួន៦គ្រឿង មនុស្ស៦នាក់ និងបានដកហូតស៊ីម៉ាំងប្រែន ព្រមទាំងធ្វើការដោះដូរ ត្រឹមត្រូវ តាមសុំណុំដើមមកវិញផងដែរ៕

RELATED ARTICLES